សញ្ញាណទាំង១០ ដែលជំរុញស្នេហារបស់អ្នកឈានដល់ការបែកបាក់

នៅពេលដែលយើងចាប់ផ្ដើមស្រឡាញ់គ្នា ពិភពលោកទាំងមូលពពេញទៅដោយសុភមង្គល និង​ភាពរីករាយជានិច្ច ប៉ុន្ដែមិនដឹងហេតុអ្វី តែងតែរុញច្រានស្នេហាដ៏ល្អនោះ ឱ្យទៅកាន់ផ្លូវទាល់ ផ្លូវបែក និង​ទីបញ្ចប់ទៅវិញ? ពេលខ្លះយើងហាក់ដូចជាឆ្ងល់ដែរ នឹកស្មានមិនដល់ថា នឹងត្រូវមានលទ្ធផលដូចនេះ។ ដើម្បីបកស្រាយនូវចម្ងល់ទាំងអស់ យើងនាំគ្នាមកមើល និង​ពិចារណាចំពោះ សញ្ញាណទាំង១០ ដែលជំរុញស្នេហារបស់អ្នកឈានដល់ការបែកបាក់ ខាងក្រោមនេះទៅមើល តើអ្នកណាខ្លះកំពុង ឬនិងអាចប្រឈមនូវស្ថានភាពដូចខាងក្រោមខ្លះ?

១. ការរើសអើងច្រើន ហើយមិនអស់ចិត្ត៖ ឧ​. រមែងកើតឡើងចេញ ពីការប្រៀបធៀបជាមួយអ្នកដទៃ

២. ពឹងផ្អែកលើដៃគូម្ខាងជ្រុល៖ ឧ. ការប្រគល់សុភមង្គលមួយជីវិតរបស់ខ្លួនឱ្យទៅដៃគូជីវិតទាំងស្រុង

៣. មិនចេះដាក់ចុះបន្ធូរអារម្មណ៍៖ ឧ. ការលាក់ទុក្ខព្រួយនៅក្នុងចិត្តមិនបញ្ចេញមកក្រៅ

៤. ចូលចិត្តបង្កសង្រ្គាមត្រជាក់នឹងគ្នា៖ ឧ. ពុំមានដំណោះស្រាយសមស្របចំពោះវិវាទ ឬទំនាស់

៥. ពុំបានរៀបចំផែនការវែងឆ្ងាយ៖ ឧ. គ្មានផែនការគ្រួសារសម្រាប់ថ្ងៃអនាគត ពិសេសលើហិរវត្ថុគ្រួសារ

៦. មិនចេះថែទាំមនោសញ្ចេតនារវាងគ្នា៖ ឧ. ការខ្ជះខ្ជាយមនោសញ្ចេតនា និងចេះតែបង្កការសោះកក្រោះដាក់គ្នា

៧. មិនបានស្វែងយល់ពីចិត្ត ឬយល់អារម្មណ៍ដៃគូ៖ ឧ. មានរឿងអ្វីក៏ដោយគិតតែអំពីខ្លួនឯងជានិច្ច

៨. ប្រកាន់គ្រប់រឿង៖ ឧ. ប្រចាំគ្នា ពិសេសលើសខ្វះគ្នាតិចតួចពុំបាន

៩. ការហួងហែងជ្រុល៖ ឧ.​ ពុំមាន​ឯកជនភាពសម្រាប់គ្នាទៅវិញទៅមក

១០. ការល្មើសក្រមបុគ្គល៖ ឧ. ការរិះគន់ដល់ពូជសន្ដានជាដើម

ដូចចំណុចទាំង១០ខាងលើ មានពេលខ្លះស្នេហារវាងមនុស្ស២នាក់មិនប្រាកដថា ត្រូវបែកបាក់ដោយសារព្យុះភ្លៀងនោះទេ បែបជាត្រូវបំផ្លាញដោយសាររឿងឥតបានការដ៏តូចមួយទៅវិញ។ ដូចនេះ ចូរធ្វើការពិចារណាវិញចំពោះទង្វើរបស់ខ្លួន និងជៀសវាងការប្រព្រឹត្តខុសដោយប្រការណាមួយ នឹងធ្វើឱ្យខ្លួនយើងសោកស្ដាយអស់មួយជីវិតនោះ។

Leave a comment