ផ្កាយ​ក្រដាស ១៤៣

នៅសល់មួយសប្តាហ៏ទៀត គឺដល់​ថ្ងៃ​ខួប​កំនើត​របស់​គាត់​ហើយ​។ មិន​​ដឹង​​ថា​​គួរ​ជូន​អ្វីដល់​គាត់​ទេ ពិបាក​ចិត្ត​ដល់​ហើយ​។

       ដាណែត៖ នែ ដា​នី​ឯង​កំពុង​តែ​គិត​អីហ្នឹង? អង្គុយ​​ឡើង​​ភ្លឹក​​ទៅ​ហើយ។

       ដានី៖ អត់អីទេ! គ្រាន់តែ…

       ដាណែត៖ គ្រាន់តែយ៉ាងម៉េច? ឆាប់និយាយ​ទៅ​ក្រែង​ល៎​គ្នា​អាច​ជួយ​ឯង​បានណា៎! ខួរពីរប្រសើរជាងខួរមួយណា និយាយមើល៎!

       ដានី៖ អឺ! ដាណែតគ្នាចង់ដឹងថាគួរតែជូនអ្វីទៅមនុស្សប្រុសក្នុងថ្ងៃខួបកំណើត របស់គេទៅ!

       ដាណែត៖ តើខួបកំណើតរបស់នរណា? ជាមនុស្សសំខាន់ឫ?

       ដានី៖ នែ៎…គ្មានទេ….

       ដាណែត៖ គ្មានយ៉ាងម៉េច! កុំកុហកគ្នាអី មើលន៎! មុខឯងឡើងក្រហមហើយ

       ដានី៖ ពិតមែនហ៎!

       ដាណែត៖ ចេះភ័យទៅកើត មិនចាំបាច់ទាយក៏ដឹងដែរថា គេជានរណា! តើឯងស្រលាញ់គេមែនទេ?

       ដានី៖ អត់ទេ! គ្មានទេណា! កុំយល់ច្រលំអី….

       ដាណែត៖ កុំកុហកគ្នាអីគ្នាដឹងថាឯងស្រលាញ់ដារ៉ាហើយស្រលាញ់ខ្លាំងទៀតផង ។ បុ់ន្តែ…ឯង​ក៏​បាន​ដឹង​ដែលថា គេមានសង្សាររួចទៅហើយ ។ គ្នាមិនចង់ឱ្យឯងឈឺចិត្តទេណាមិត្ត ។

       ដានី៖ អរគុណឯងហើយ តែកុំបារម្ភពីគ្នាអីណា៎ គ្នាគ្រាន់តែចង់ធ្វើអ្វីម៉្យាងដើម្បី មនុស្សដែលខ្លួនស្រលាញ់​ប៉ុណ្ណោះ ជួយគ្នាម្តងទៅណាមិត្ត ។

       ដាណែត៖ ឯងពិតជាស្រីល្ងង់ស្ម័គ្រស្នេហ៏មែន តើឯងចង់ឱ្យគ្នាប្រាប់ថាម៉េចទើបឯងយល់ទៅ។

       ដានី៖ ណា៎… ណា៎ គ្នាអង្វរណាសំលាញ់ ។

       ដាណែត៖ អឺ… អឺ ធុញឯងណាស់មើលទៅបើមិនយល់ព្រមជាមួយឯងទេ គ្នាច្បាស់ជានៅមិនបានសុខទេ បានហើយចាំគ្នាជួយរកនឹកឯងចុះណា ។ អេ៎! តើឯង ចង់ជូនអ្វីទៅគេ?

       ដានី៖ មិនដឹងដែរ…

       ដាណែត៖ ខ្ញុំគិតថាគេម្នាក់នោះមានអ្វីៗគ្រប់បែបយ៉ាង ហើយរបស់ដែលគេប្រើក៏ថ្លៃៗទៀត អាចនិយាយ​បាន​ថា​មិន​ខ្វះរបស់ប្រើទេ ។ គួរតែកុំទិញរបស់របជូនគេអី គ្រាន់តែធ្វើអ្វីម៉្យាងឱ្យគេទៅប្រសើរជាងណា៎។ របស់​ដែល​ធ្វើ​ដោយ​ផ្ទាល់​ដៃ គឺមានតំលៃខ្លាំងណាស់ ។ ឯងគិតយ៉ាងម៉េចដែរ ?

       ដានី៖ គិតអញ្ជឹងក៏ល្អម៉្យាងដែរ ព្រោះគ្នាក៏មិនសូវមានលុយដែរ ។ អេ! តើយើងគួរធ្វើអ្វីទៅន៎ ?

       ដាណែត៖ បើតាមបទពិសោធន៏ដែលគ្នាធ្លាប់ដឹង គួរតែធ្វើនំខេកជូនពរថ្ងៃខួបកំនើត ព្រោះពេលដែល​គេ​ឃើញ​ហើយ ច្បាស់ជារំភើបដល់ស្រក់ទឹកភ្នែក ថាមិនត្រូវគេអាចដូរចិត្តមកស្រលាញ់ឯងវិញទៀតផងណា ។ គំនិត​នេះ​ល្អ​ទេ!

       ដានី៖ ឯងកំពុងតែគិតដល់ណាហើយហ្នឹង! ខ្ញុំមិនមានគំនិតចង់ដណ្តើមយកគេពីនារីម្នាក់នោះទេ។ ឱ្យតែ​គេ​សប្បាយ​ចិត្ត​ខ្ញុំ​ក៏​សប្បាយ​ចិត្តដែរ ប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ហើយសំរាប់ខ្ញុំ ។

       ដាណែត៖ ឯងល្អនឹងគេពេកហើយ ពិតជានារីដែលពិបាករកបានមែន។

       ដានី៖ អេ! ឯងកំពុងតែសសើរខ្ញុំ ឫក៏បង្អាប់ខ្ញុំ។ ឈប់គិតរឿងដែលមិនអាចទៅរួចទៅ ។ ត្រូវហើយខ្ញុំមិនចេះធ្វើនំខេកទេ តើឯងចេះទេជួយបង្រៀនខ្ញុំផង?

       ដាណែត៖ ពុទ្ធោអើយ! គ្នាភ្លេចឱ្យឆឹងថាពួកយើងសុទ្ធតែមិនចេះធ្វើ។

       ដានី៖ អ្ហ៎ ចុះឯងប្រាប់គ្នាធ្វើអី គ្នាស្មានតែឯងចេះដែរ។

       ដាណែត៖ អញ្ចេះទៅ! យើងគួរប្តូរទៅធ្វើអ្វីដែលប្លែកវិញ គឺយើងយកក្រដាស់មកបត់ធ្វើជារូបផ្កាយមួយកែវឱ្យគេទៅ តើយ៉ាងម៉េចដែរ? កុំប្រាប់គ្នាថាឯងមិនចេះទៀតណា៎!

       ដានី៖ អឺ គំនិតល្អ តែមិនដែលមាននរណាបត់ផ្កាយជូនគេនៅថ្ងៃខួបកំនើតនោះទេ មិនសូវល្អទេដឹង។

       ដាណែត៖ ម៉េចក៏មិនល្អ ការបត់ផ្កាយនេះតំនាងឱ្យភាពអត់ធ្មត់ ការតស៊ូ និង ទឹកចិត្តដែលបង្កប់ទៅ​ដោយ​ក្តី​ស្រលាញ់ទាំងអស់នៅក្នុង​ផ្កាយ​ដែលយើងបត់ឱ្យគេណា។ ពេលដែលគេបានទទួលវា នោះគេនឹងទទួលបាន​នូវ​អារម្មណ៏​កក់ក្តៅមិនខាន។

       ដានី៖ អូ…ហូ មិននឹកស្មានថាមិត្តខ្ញុំម្នាក់នេះមានបទពិសោធន៏ពេញខ្លួនតែម្តងន៎ ហេតុអី​ពេល​ដែល​រៀន​មិន​​ពូកែ​ដូចនេះអញ្ចឹង?

       ដាណែត៖ អេ៎! នេះជារឿងផ្សេងគ្នាទេមិនអាចឡូកឡំគ្នាបានទេ។ នែ៎ឯងស្តាប់គ្នា ឫអត់ហ្នឹង?

       ដានី៖ ស្តាប់ៗ…កឿ ខ្ញុំនឹងសាកល្បងបត់ផ្កាយក្រដាស់ទៅចុះណា តើចំនួនប៉ុន្មានទើបល្អ?

       ដាណែត៖ អឺ! បត់ចំនួន១៤៣ ផ្កាយទៅព្រោះវាតំនាងឱ្យសេចក្តីស្រលាញ់របស់យើងណា ។

       ដានី៖ ពិតមែនឫ? តែគ្នាមិនដែលឭថាគេបត់ផ្កាយ១៤៣ទេ ។


       បន្ទាប់ពីអានសំបុត្រចប់ ដារ៉ាក៏ដើររកដានីគ្រប់ទីកន្លែងនៅក្នុងសាលា ។ ទីបំផុត គេក៏ដើរមកដល់តារាង​បាល់​បោះ​ក្នុង​បរិវេណ​ខាង​ក្រោយ​សាលា គេក៏បានឃើញដានីកំពុងអង្គុយតែម្នាក់ឯង រួចគេក៏ដើរចូលទៅ។


       ដារ៉ា៖ តើនាងមកអង្គុយធ្វើអ្វីនៅទីនេះតែម្នាក់ឯង?

       ដានីសំលឹងមើលទៅដារ៉ាដោយក្នុងចិត្តសែនត្រេកអរ កែវភ្នែកពោរពេញដោយទឹកភ្នែករលីងរលោង តែ​នាង​អៀន​ក៏​អោន​មុខចុះ

       ដានី៖ “នែ… ”

       ដារ៉ាក៏ដើរមកជិតនាង រួចលើកកែវផ្កាយក្រដាស់នោះឡើងបង្ហាញដានី

       ដារ៉ា៖ ដានីឯងធ្វើវាឱ្យខ្ញុំមែនទេ?

       ដានី៖ អត់ទេ ខ្ញុំគិតយកវាទៅបោះចោល តែរកវាមិនឃើញមិននឹកស្មានថាវានៅនឹងលោកសោះ។

       ដារ៉ា៖ នៅខឹងនឹងខ្ញុំទៀតឫយ៉ាងម៉េច?

       ដារ៉ា៖ ទេ! ខ្ញុំគ្មានសិទ្ធិខឹងនឹងលោកទេ។ ហេតុអ្វីក៏មិនទៅរកសង្សាររបស់លោកឆ្លងថ្ងៃខួបកំនើតទៅ? មករកខ្ញុំធ្វើអី?

       ដារ៉ាដកដង្ហើមធំ រួចនិយាយទៅកាន់ដានី

       ដារ៉ា៖ ឱ្យខ្ញុំសុំទោស ដែលខ្ញុំទុកដានីឯងចោល

       ដានី៖ បានហើយ កុំសុំទោសខ្ញុំអី។ អ្នកដែលខុសគឺខ្ញុំ។ ខ្ញុំមិនគួរ…

       ដារ៉ា៖ មិនគួរយ៉ាងម៉េច?

       ដានី៖ គ្មានអីទេ។ បំភ្លេចវាចោលទៅ

       ដារ៉ា៖ ខ្ញុំដឹងថាដានីគិតយ៉ាងណាចំពោះខ្ញុំ ហើយខ្ញុំក៏យល់ពីទឹកចិត្តរបស់ដានីដែរ តែខ្ញុំមាន​រឿង​មួយ​ចង់​ឱ្យដានីឯងដឹង គឺថា…

       ដានី៖ បានហើយ ឈប់និយាយទៅ ខ្ញុំដឹងហើយ…

       ដារ៉ា៖ ដានីដឹងហើយ? ដឹងស្អីទៅ បើខ្ញុំមិនទាន់និយាយផងហ្នឹង!

       ដានី៖ បញ្ឈប់ត្រឹមហ្នឹងចុះ សុំទោសខ្ញុំសុំលាទៅមុនហើយ…

       ដារ៉ា៖ (ដារ៉ាចាប់ដៃដានីជាប់) ឈប់សិនកុំទាន់អាលទៅស្តាប់ខ្ញុំសិន

       ដានី៖ ខ្ញុំគ្មានអ្វីត្រូវស្តាប់ទេ លែងដៃខ្ញុំទៅ រឿងរបស់លោកមិនមាន ពាក់ព័ន្ធជាមួយនឹងខ្ញុំឡើយ។

       ដារ៉ា៖ ដានី! មែនពីមុនខ្ញុំនឹងសានីគឺជាសង្សារនឹងគ្នា តែអ្វីៗគ្រាន់តែជាអតីតប៉ុណ្ណោះ។ ពួកយើងបាន​ចែក​ផ្លូវគ្នា​ហើយ។ ថ្ងៃមិញនេះនាងបានមករកខ្ញុំ ហើយបានប្រាប់ខ្ញុំថានាងរកបានបុរសម្នាក់​ទៀតដែលស្រលាញ់នាង និង ផ្តល់​សុភមង្គល​ដល់​នាង​បាន​ហើយ។ ដំបូងពេលដែលបានឭសំដីនាងភ្លាម ខ្ញុំគួរតែពិបាកចិត្ត តែខ្ញុំ​បែរ​ជា​មាន​អារម្មណ៏​​ថា​ធូរស្រាលទៅវិញ។ ព្រោះខ្ញុំយល់ថានាងមិនមែនជាគូរ របស់ខ្ញុំទេ។ ម៉្យាងទៀតខ្ញុំយល់ថា​ត្រឹមតែមនុស្ស​ដែល​យើង​ស្រលាញ់​មានសេចក្តីសុខនោះ វាគ្រប់គ្រាន់ទៅហើយសំរាប់យើង ហើយយើងក៏គួរតែ​ស្រលាញ់​អ្នក​ដែល​គេ​ស្រលាញ់​យើងវិញ ទើបយើងអាចមានសេចក្តីសុខ និង មានសុភមង្គលក្នុងមួយឆាកជីវិតរបស់យើង។

       ដានី៖ “… …”

       ដារ៉ា៖ តែចំពោះដានីវិញគឺខុសគ្នា។ ខ្ញុំខ្លួនឯងក៏មិនដឹងថាខ្ញុំមានអារម្មណ៏ល្អចំពោះដានី​តាំង​ពីពេល​ណា​មក​នោះ​​ទេ​ តែពេលដែលបាននៅជាមួយដានី ខ្ញុំពិតជាសប្បាយចិត្តណាស់ វាជាអារម្មណ៏​ពិសេស​ម៉្យាង​ដែល​មិន​ដែលមាន​ពីមុនមក។ ពេលដែលខ្ញុំត្រលប់មកវិញមិនឃើញនាង ខ្ញុំថាខ្លួនឯងកំពុង​តែ​បាត់​បង់​របស់​សំខាន់​ម៉្យាង។ ខ្ញុំខ្លាច ខ្លាំងណាស់ ខ្ញុំខំដើររកនាងគ្រប់ទីកន្លែងទាំងអស់ដូចមនុស្សឆ្កួតអញ្ចឹង។ ទីបំផុត ទើបខ្ញុំដឹងថាដានី​ជា​នារី​តែម្នាក់គត់ដែលសំខាន់ជាងគេនៅក្នុងឆាកជីវិតខ្ញុំ។

       ក្រោយពីស្តាប់សំដីដារ៉ាហើយ ដានីគិតតែពីយំ។ ទឹកភ្នែកនាងស្ទើរតែក្លាយជាទន្លេទៅហើយ

       ដារ៉ា៖ ហេតុអីក៏យំ? តើខ្ញុំធ្វើឱ្យដានីខឹងទៀតហើយមែនទេ?

       ដានី៖ អត់ទេ (នាងគ្រវីក្បាល)

       ដារ៉ាអង្អែលក្បាលនាងថ្នមៗរួចអោបនាងជាប់នឹងដើមទ្រូង។

       ដារ៉ា៖ ដានី! បងស្រលាញ់អូន ” ឈប់យំទៀតទៅណា។ បងនឹងថែរក្សាអូនអស់មួយជីវិត។ ផ្កាយ​ដែល​អូន​បត់​ជូនបងនេះ បងនឹងរក្សាទុកវាឱ្យបានល្អបំផុត ព្រោះផ្កាយមួយកែវនេះ​គឺតំនាងឱ្យទឹកចិត្ត​ដែលអូនស្រលាញ់​បង។

       ដានី៖ អេ៎… អ្នកណាថាអូនស្រលាញ់បងនោះ កុំសង្ឈឹម (រួចនាងក៏រត់ចេញទៅ)

       ដារ៉ា៖ អេ ដានី ឈប់សិន… ឈប់សិន

       ពួកគេទាំងពីររត់ដេញប្រលែងគ្នាយ៉ាងមានសេចក្តីសុខបំផុត។ (សូមចងចាំថា កាដូដែល​ផុស​ចេញ​ពី​ទឹក​ចិត្ត​ស្មោះ ទោះមាន ឫគ្មានតំលៃក៏ដោយ វាគឺជាកាដូដែលមានន័យបំផុតសំរាប់មនុស្សគ្រប់រូប។

Leave a comment