ចំណុច​សំខាន់​ដែល​បុរស​ចាប់​អារម្មណ៍​ចំ​ពោះ​នារីៗ

ជាទូទៅ ចំពោះ​បុរស​ពេល​ឃើញ​នារី​ដើរ​កាត់​មុខ​តែង​តែ សំឡឹង​មើល​រូប​នាង​តាំង​ពីក្បាល​រហូត​ដល់​ចុងជើង​។ យើងខ្ញុំ​ជឿជាក់​ថា​មិត្ត​នារីៗ​ទាំង​អស់​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ថាតើ​ចំនុច​ត្រង់​​ណា​​របស់​​ខ្លួន​​ដែល​ទទួល​បាន​ការ​ទាក់ទាញ​ជាង​គេ​នោះ។ ឥឡូវនេះ នាំ​គ្នា​​មក​​ចាប់​​អារម្មណ៍​លើ ចំណុច​៣​​ដែល​​ធ្វើ​​ឲ្យ​​បុរស​ទាំង​​ឡាយ​​ឈ្លក់​វ​ង្វេង​​នឹង​​យើង​​​ទៅ​​មើល​។

    តាមរយៈការសាកសួរបុរសជាច្រើន ទាំងអ្នក​នៅលីវ និងអ្នក​មាន​គ្រួសារ​ហើយនោះបានឆ្លើយថា ចំណុចសំខាន់របស់នារី ដែលអាចធ្វើឲ្យបុរសចាប់អារម្មណ៍ខ្លាំងនោះគឺ៖

       មុខ៖ សំដៅទៅលើទំរង់មុខ និងស្បែកផ្ទៃមុខផងដែរ។ បើសិនជានារី​មានទំរង់មុខស្រស់ស្អាត តែ​សាច់​មុខ​មិនស្អាតមានមុន ជាំ ស្លាកស្នាម ឬបញ្ហាផ្សេងៗនោះ បុរសពិតជាមិនយកភ្នែកមើលឡើយ ព្រោះបុរសស្រលាញ់​តែ​នារី ដែលមានស្បែកមុខផូរផង់។
       ដើមទ្រូង៖ ពិតណាស់ដើមទ្រូងជាចំណុចទាក់ទាញមួយរបស់ស្ត្រីបន្ទាប់ពីផ្ទៃមុខ។ ដើមទ្រូងជួយ​លើក​សម្រស់​នារី​ឲ្យកាន់តែ ស្រស់ស្អាត។ នារីដែលមានដើមទ្រូងធំស្រស់ត្រកាល គឺជាធ្នាក់ទាក់ចិត្តបុរស ធ្វើឲ្យប្រុសៗ​ឈ្លក់​វង្វេង។ ម្យ៉ាងទៀត ប្រសិនបើស្ត្រីមានដើមទ្រូងស្អាតនោះ ទោះជាពាក់អាវប្រភេទណាក៏ស្អាតដែរ។
       ត្រគៀក៖ ជាចំណុចចុងក្រោយនៃការទាក់ទាញរបស់ស្រ្តី។ បុរសពេលសំឡឹងមើលនារីកំពុងដើរ ច្បាស់​ជា​មើលត្រគៀកគេមិនដាក់ភ្នែកឡើយ ព្រោះវាបង្ហាញពីដំណើរ ក៏ដូចជារាងរៅដ៏ស្អាតល្វត់ល្វន់របស់នារី។​

3 ចំណុច​សំខាន់​ដែល​បុរស​ចាប់​អារម្មណ៍​ចំ​ពោះ​នារីៗ
3 ចំណុច​សំខាន់​ដែល​បុរស​ចាប់​អារម្មណ៍​ចំ​ពោះ​នារីៗ

       ដូចនេះមត្តនារីគ្រប់រូបបានដឹងច្បាស់ហើយថា កន្លែងណារបស់ខ្លួនដែលទទួលបានការពេញនិយម និងគួរ​ជាទី​ចាប់​អារម្មណ៍​ច្រើន​ជាងគេ។ ហេតុនេះហើយ នារីគ្រប់រូបគួរតែយកចិត្ត​ទុក​ដាក់​ថែរក្សា​ចំណុចទាំង​៣យ៉ាង​នេះ​ឲ្យ​បាន​ល្អ ដើម្បីភាពស្រស់ស្អាតផ្ទាល់ខ្លួន ក៏ដូចជាដើម្បីទទួលបានភាពទាក់ទាញពីអ្នកដទៃ។

Leave a comment