តើ​អ្នកជាមនុស្សប្រភេទណាក្នុងវ័យមានស្នេហាដំបូង?

ចំពោះ​យុវតី (ឬ​សុភាព​នារីៗ) ដែលទើបចាប់ផ្ដើមមានស្នេហាដំបូង តើ​អ្នកជាមនុស្សប្រភេទណាក្នុងវ័យមានស្នេហាដំបូង? មិនថាអ្នកកំពុងលង់ស្នេហ៍ដំបូង ឬយ៉ាងណាទេ តេស្តខាងក្រោមអាចចង្អុលបង្ហាញពីខ្លួនអ្នក ដើម្បីឱ្យអ្នកដឹងថាអ្នកជាមនុស្យយ៉ាងដូចម្ដេច នាពេលធ្លាក់ក្នុងអន្លង់ស្នេហ៍នោះបាន។

កម្រង​សំណួរ​ជ្រើសរើស

1. នៅពេលដែលអ្នកចង់សម្រាក អ្នកនឹងជ្រើសរើសយក៖

ក. ងូតទឹក និងត្រាំទឹកក្តៅឱ្យស្រួលខ្លួន
ខ. លំហែបរិយាកាសនៅលើអគារខ្ពស់មួយ
គ. ចេញក្រៅដើរលេង
ឃ. ទៅលំហែតាមឆ្នេរសមុទ្រ

2. នៅពេលដែលអ្នកជួបនឹងចោរឆក់ក្នុងឡានដែលមានមនុស្សច្រើន ប្រតិកម្មរបស់អ្នកគឺ៖

ក.​ ស្រែកថា “ចោរ” ខ្លាំង ៗ 
ខ. លភៗទៅប្រាប់សមត្ថកិច្ចដោយស្ងៀមស្ងាត់
គ. មិនអើពើ ហើយធ្វើពុតជាមិនឃើញ 
ឃ. ទៅចាប់ចោរដោយខ្លួនឯង

៣.តើ​ផ្កា​ប្រភេទ​ណា​ដែល​អ្នក​គិត​ថា​ស្អាត​ជាង​គេ៖

ក. ប្រភេទផ្កាពណ៌ស្វាយ
ខ.​ ប្រភេទផ្កាពណ៌ស
គ. ប្រភេទផ្កាពណ៌ក្រហមស្លេក
ឃ. ប្រភេទផ្កាផ្លែទទឹមក្រហម

4. នៅពេលដែលអ្នកមានលុយច្រើន (ឬអ្នកជាអ្នកមាន) តើអ្នកនឹងផ្តល់អំណោយអ្វីដល់គូស្នេហ៍របស់អ្នក សូមជ្រើសរើសចម្លើយណាមួយខាងក្រោមនេះ៖

ក. សម្លៀកបំពាក់
ខ​. ឡាន
គ. ត្បូងពេជ្រ
ឃ. ផ្ទះវីឡា

ការ​គណនា​ពិន្ទុ និង​សន្និដ្ឋាន​លើ​ចម្លើយ

បន្ទាប់​ពី​ជ្រើស​រើស​ចម្លើយ​នៃ​សំណួរ​ខាង​លើ​រួច​ហើយ សូម​ធ្វើ​ការ​បូក​សរុប​ពិន្ទុទៅ​តាម​ចម្លើយនីមួយៗ​ដែល​អ្នក​បាន​ជ្រើសរើស ដោយចម្លើយ ក​​=5​ ពិន្ទុ, ខ=3 ពិន្ទុ, គ=1 ពិន្ទុ, ឃ=0 ពិន្ទុ ។ 

ក្រោយ​ទទួល​បាន​ពិន្ទុ​សរុប​រួច ចូរអាន​សេចក្ដី​សន្និដ្ឋាន​ទៅ​តាម​ពិន្ទុ​នៃ​ចម្លើយ​ដែល​​អ្នក​បាន​ជ្រើសរើស​ដូច​ខាងក្រោមនេះ៖​

ពិន្ទុ 18-20៖ អ្នកជាមនុស្សស្មោះត្រង់ មានភាព​យុត្តិធម៌ខ្លាំង ប៉ុន្ដែឆាប់បង្ហាញនូវអារម្មណ៍របស់ខ្លួន ហើយ​នឹង​ទទូច​លើ​អ្វី​ដែល​អ្នក​គិត​ថា​ត្រូវ និង​តែងតែ​គិត​ដោយ​ស្ងៀម​ស្ងាត់​នៅ​ក្នុង​ពេល​ដែល​អ្នក​ស្រឡាញ់​គេជាលើកដំបូង។

ពិន្ទុគឺ 14-17៖ អ្នកតែងតែមានការយល់ច្រឡំពីដៃគូ ឬមនុស្សភេទផ្ទុយពីអ្នក ហើយតែងតែត្រូវបានចាត់ទុកថាជាមនុស្សអាក្រក់។ តាមពិតទៅអ្នកជាមនុស្សសាមញ្ញរំទំ ប៉ុន្តែអ្នកតែងតែមានចាញ់ច្រាបគេ​នៅពេលដែលអ្នកមានស្នេហា។

ពិន្ទុគឺ 8-13៖ ចិត្តរបស់អ្នកជារឿយៗត្រូវបានយល់ខុស និងទទួលការស្អប់ពីមនុស្ស​ដែលអ្នកចូលចិត្ត កោតសរសើរដោយបុរសដែលអ្នកស្អប់ អ្នកមានគំនិតផ្ទាល់ខ្លួនរបស់អ្នកអំពីអាពាហ៍ពិពាហ៍ ហើយភាគីម្ខាងទៀតតែងតែស្ដាប់ និងទទួលយកគំនិតរបស់អ្នក។

ពិន្ទុតិចជាង 7 ពិន្ទុ៖ ខំប្រឹងឡើង ប្អូន!​ អ្នក​មាន​បុគ្គលិកលក្ខណៈជា​មនុស្ស​​ត្រង់ៗ​ ប៉ុន្តែ​ខ្វះ​ការ​ចាប់​អារម្មណ៍​លើ​ភេទ​ផ្ទុយ​ (ពីមនុស្សប្រុស) អ្នក​ចូលចិត្ត​នៅ​លីវ និងរស់​ដោយ​ខ្លួន​ឯង​ ហើយ​ភ្លក់​រសជាតិ​ជីវិត​តែ​ម្នាក់​ឯង។ ស្នេហាដំបូងរបស់អ្នកមានភាពស្មុគ្រស្មាញខ្លាំង ហើយអាចនឹងបន្ដនៅខ្លួនអ្នកពេញមួយជីវិតទៀតផង។

បញ្ជាក់៖ នេះគ្រាន់តែជាការធ្វើតេស្ដចិត្តសាស្រ្ដលេងកម្សន្ដប៉ុណ្ណោះ ពុំមែនជាការពិត១០០%នោះទេ ប៉ុន្ដែទាំងនេះ ប្រហែលអាចជាគំនិត​យោបល់​ជួយ​ដល់ការគិចរបស់អ្នកឱ្យស៊ីជម្រៅជាងនេះ។ មានតែខ្លួនយើងទេ ជាអ្នកជួយខ្លួនឯង ពុំមានអ្នកណាម្ចាស់អាចមកកំណត់ផ្លូរជីវិតរបស់យើងបានឡើយ។ 

Leave a comment