«មិនដែលបោះបង់» Never Give Up!

កាលពីព្រេងនាយ នៅក្នុងព្រៃដ៏អស្ចារ្យមួយ មាន​សត្វទន្សាយមួយ និង​សត្វ​​អណ្តើក​មួយ​រស់​នៅ​ក្នុង​ព្រៃ​នោះ។ សត្វ​អណ្តើក​គឺ​ជា​សត្វ​ដែល​ធ្វើ​អ្វី​ៗ​​យឺត​ៗ។ ពេល​ខ្លះ​គាត់​បាន​បរិភោគ​អាហារ​ពេល​​ព្រឹក​​របស់​​គាត់​យ៉ាង​​​យឺត​​បំផុត​ហើយ​ភាគច្រើន​ដល់​ពេល​អាហារ​ថែ្ង​ត្រង់​ទើប​គាត់​ញ៉ាំអាហារ​ពេល​ព្រឹក​របស់​​គាត់​រួច​រាល់។ គាត់បានរៀបចំផ្ទះសម្បែងរបស់គាត់ឲ្យស្អាត និង មានរបៀបរៀបរយ ប៉ុន្តែ គាត់ធ្វើក្នុងល្បឿនយ៉ាងយឺតរបស់គាត់។

       ផ្ទុយទៅវិញ ទន្សាយគឺជាសត្វមួយដែលធ្វើអ្វីក៏ដោយគឺរហ័សរហួន​តែ​មួយ​ប៉ព្រិច​ភ្នែក។ គាត់ភ្ញាក់ និង បរិភោគអាហារពេលព្រឹកបានពីព្រលឹម ហើយដើរចូលទៅក្នុង​ព្រៃ​មុន​ពេល​ដែល​សត្វ​អណ្តើក​ចេញ​ពី​គ្រែ​ដេក​ទៅ​ទៀត​។ សត្វទន្សាយមិន​នឹកស្មានថាតើសត្វអណ្តើកអាច​ទ្រំានឹងភាពយឺតយ៉ាវ​គ្រប់​ពេល​វេលា​​យ៉ាង​ដូច​មេ្តច​ទៅ?

       សត្វអណ្តើករស់នៅជិត​មិត្ត​ភក្រ្ត៍​ល្អ​របស់​គាត់ គឺ សត្វកំប្រ៉ុក។ សត្វកំប្រ៉ុក មានផ្ទះខ្ពស់​តូចដ៏​កក់ក្តៅ​នៅ​លើដើម​អូកដ៏ចាស់មួយ។ កំប្រ៉ុកចូលចិត្តចំនាយពេលវេលារបស់នាងទៅលើការលោតទៅលោតមកយ៉ាង​ប្រញាប់​ប្រញាល់​។ សត្វកំប្រ៉ុក ក៏ដូចជាសត្វទន្សាយដែរ គឺបានឆ្ងល់ថាតើសត្វអណ្តើកធ្វើអ្វីៗយឺតយ៉ាងដូចមេ្តចទៅ?

       សត្វទន្សាយរស់នៅក្បែមិត្តភក្រ័្តចាស់របស់គាត់ដែលជាសត្វមិនរហ័សដូចជាសត្វទន្សាយទេ គាត់គឺ សត្វទីទុយ​។ ការពិតទៅទទុយចំណាយពេលជាច្រើននៅក្នុងការគេង។ ប៉ុន្តែទីទុយគឺជាអ្នកជិតខាងដែលល្អនិង គួរឲ្យ​ចូល​ចិត្ត​ខ្លាំងណាស់។ ពេលខ្លះគាត់គិតហើយសួរខ្លួនឯងថា “បងទន្សាយតែងតែធ្វើអ្វី​ហាក់ដូច​ជា​ប្រញាប់​ប្រញាល់​ទៅគ្រប់​ទីកន្លែង​ទាំងអស់។ ខ្ញុំឆ្ងល់ថា តើគាត់ធ្លាប់ធ្វើអ្វីយឺតឬទេ?”

       ទន្សាយបានស្រែកបង្កូកដោយគាត់បានរត់កាត់ផ្ទះរបស់ទីទុយ “ បងទីទុយ តើបងឯងធ្វើអី្វដែរថ្ងៃនេះ?”

       ទីទុយបានឆ្លើយតបថា “អ៊ូ! សួរស្តីបងទន្សាយ ខ្ញុំកំពុងតែគេងដូចធម្មតាអីចឹងណា។ ហើយចុះបងឯងទៅណានឹងដូចជាប្រញាប់ម្លេះ?”

       ទន្សាយតបថា “ ខ្ញុំរវល់ខ្លាំងណាស់, ខ្ញុំត្រូវតែរត់ជុំវិញបឹង បន្ទាប់មកខ្ញុំត្រូវតែលោតរំលោងដើមឈើមួយចំនួន ហើយឆ្លងកាត់គ្រលុកធំៗ និង រំលងគុម្ពោតព្រៃជាច្រើនទៀត។ បន្ទាប់មកខ្ញុំដល់ពេលរត់រយះពេលខ្លីនៅតាមព្រៃ។”

       ទីទុយបិទភ្នែករបស់គាត់ម្តងទៀត ហើយនិយាយថា “ល្អហើយបងទន្សាយ សំណាងល្អណា”

       ទន្សាយតបថា “អគុណបងទីទុយ! ខ្ញុំប្រាកដជាសំណាងល្អ ”

       រៀងរាល់ពេលថ្ងៃឲ្យតែអាកាសធាតុល្អ សត្វអណ្តើកប្រមូលថ្នាំពណ៌ និង ជក់របស់គាត់ចូលទៅក្នុងព្រៃ។ សត្វ​អណ្តើក​ចូល​ចិត្ត​គូររូបផ្កា, ដើមឈើ, ហើយនឹង​ទឹក​អូរ​ក្បែរ​ផ្ទះ​របស់​គាត់។ គាត់គូររូបយ៉ាងយឺតៗ ប៉ុន្តែគំនូររបស់​គាត់​គឺពិតជាស្អាតខ្លាំងណាស់។

       គាត់បាននិយាយទៅកាត់ខ្លួនគាត់ថា “ គ្រប់ទំងន់នៃជក់របស់ខ្ញុំគឺត្រូវតែធ្ចើដោយប្រុងប្រយ័ត្ន ”។

       សត្វអណ្តើកចំនាយពេលយ៉ាងយូរក្នុងការជ្រើសរើសថ្នាំពណ៌មួយណាដែលគួរយកទៅគូររូបភាព។ ពេលខ្លះ​គាត់​ចំនាយ​ពេលកន្លះថ្ងៃដើម្បី​គាត់ធ្វើការសំរេចចិត្តជ្រើសរើសស្រមោលពណ៌បៃតង​មួយណាគួរប្រើប្រាស់​ជាមួយ​ស្លឹក​ផ្កា​វ៉ាយអូរលេត។ បន្ទាប់មកកន្លះថ្ងៃទៀតគាត់បានបញ្ចូលពណ៌បង្ហើយទៅគូរត្របកផ្កាវ៉ាយអូរលេត។

       សត្វអណ្តើកបាននិយាយថា “ ពណ៌ស្វាយគឺជាពណ៌ដែលពិបាករកជាងគេបំផុត។ ពេលខ្លះមានពណ៌ខៀវពេក ឬ ក្រហមពេក”។

       សត្វទន្សាយគិតថា ការគូររូបភាពគឺមិនមែនជារៀងអីដែលគួរឲ្យរំភើបអីណាស់ណាទេ។ គាត់បាននិយាយថា “ តើសមមិត្តអណ្តើកល្ងង់ខ្លៅឬយ៉ាងណា! ពណ៌ស្វាយគឺនៅតែជាពណ៌ស្វាយ ”។

       ថ្ងៃមួយសត្វអណ្តើកកំពុងអង្អុយនៅក្បែរផ្លូវគូររូបផ្កាព្រៃដ៏ស្រស់ស្អាតដែលគាត់បានឃើញនៅក្នុងព្រៃ។ សត្វ​ទន្សាយ​បានមកដល់ ហើយនិយាយថា “ បងអណ្តើកគឺជាសត្វដែលស្ទក់ខ្លាំងណាស់! បងឯងគូររូបដដែលៗ​រាល់​សប្តាហ៍។”

       អណ្តើកជំទាស់ថា ”ខ្ញុំមិនស្ទក់ទេ ”។

       ទន្សាយបានបន្តថា “ សមមិត្តដ៏ល្ងងអើយ! បងឯងស្ទក់ដល់ថ្នាក់ខ្ញុំមិនដឹងថានិយាយថាយ៉ាងម៉េចទេ។ បើទោះជាបងឯងធ្វើម៉េចក៏ខ្ញុំនៅតែអាចយកឈ្នះអ្នកបងដែរ ”។

       អណ្តើកបាននិយាយថា “ ល្អ! ចុះប្រសិនបើយើងប្រកួតគ្នាយ៉ាងម៉េចដែរ?”

       នេះគឺជាគំនិតមួយ! ទន្សាយសើចហើយសើចទៀតនៅពេលដែលគិតទៅដល់ការប្រកួតជាមួយសត្វអណ្តើក។ ទន្សាយសើចយ៉ាងខ្លាំង, គាត់សើចឡើងចង់ចុកពោះ។

       ទន្សាយសើចហើយនិយាយថា “ ល្អ! ខ្ញុំពិតជារីករាយណាស់ក្នុងការប្រកួតជាមួយបងណាបង អណ្តើក!”

       អណ្តើកបាននិយាយថា “ ល្អ! ការប្រកួតនេះគឺជាការប្រណាំង”។ គាត់និយាយរួចហើយ គាត់ក៏ដើរ​ត្រឡប់​ក្រោយ​យ៉ាង​យឺតៗ​ទៅគូរគំនូររបស់គាត់។ គាត់បានដើរត្រឡប់ទៅផ្ចង់អារម្មណ៍ទៅលើការគូរគំនូរផ្កាព្រៃ​ដ៏​ស្រស់​ស្អាត​ទើបជាការត្រឹមត្រូវ។ គាត់នឹងមានការព្រួយបារម្មណ៍អំពីការរត់ប្រណាំងនៅពេលដែលពេលសមរម្យមកដល់។

       សត្វទន្សាយមានការភ្ញាក់ផ្អើលបន្តិចដែរនៅពេលដែលសត្វអណ្តើកហាក់ដូចជាមិនមានការភ័យខ្លាច។ គាត់បានដើរត្រឡប់ទៅផ្ទះវិញ ដែលពីមុនទំលាប់របស់គាតគឺការស្ទុះរត់។

       ការរត់ប្រណាំងនេះបានផ្សព្វផ្សាយយ៉ាងលឿនពាសពេញព្រៃ។ គ្រប់សត្វទាំងអស់គឺសុទ្ឋតែនិយាយថា តើ​សត្វ​អណ្តើក​មានភាពក្លាហានក្នុងការប្រកួតប្រជែងជាមួយសត្វទន្សាយយ៉ាងដូចមេ្តចទៅ។ ពួកគេឆ្ងល់ថា “ តើបង​អណ្តើក​​កំពុងគិតអំពីអ្វី? ហេតុអ្វីក៏គាត់អាចធ្វើរឿងបែបនេះបាន? តើគាត់ពិតជាគិតថាគាត់អាចរត់លឿនជាងបង​ទន្សាយ​មែនទេ?”

       ថ្ងៃនៃការប្រកួតដ៏ធំបានមកដល់ គ្រប់សត្វទាំងអស់បានប្រមូលគ្នាឈរតាមជួរ។ កញ្រ្ជោងគឺជាអ្នកកាត់ក្តី ហើយគាត់បានប្រកាសថា “ នៅចុងបញ្ចប់នៃការរត់ប្រណាំងខ្ញុំនឹងប្រកាសថា នរណាគឺជាអ្នកឈ្នះ ”។

       ទន្សាយបាននិយាយថា “ កុំបារម្មណ៍! គ្មានអ្វីជាបញ្ហានោះទេ។ ខ្ញុំនឹងរត់ទៅមុខឲ្យឆ្ងាយ ដូច្នេះអ្នក​ទាំង​អស់​នឹង​គ្មានការសង្ស័យថាអ្នកណាគឺជាអ្នកឈ្នះក្នុងការរត់ប្រណាំងនោះទេ”។

       ទន្សាយបានរត់សាប់ជើងយ៉ាងលឿន២ ទៅ៣ជុំដើម្បីអួតបង្ហាញដល់ហ្វូងសត្វកោះករដែលកំពុងរង់ចាំមើល។ បន្ទាប់មកទន្សាយក៏ធ្វើចលនាពត់ពេនខ្លួនខ្លះៗទៀត។ ចំនែកឯសត្វអណ្តើកវិញគ្រាន់តែលោតតិចៗ ហើយ​យឺតៗ​នៅនឹងកន្លែងតែប៉ុណ្ណោះ។

       អណ្តើកបាននិយាយថា “ខ្ញុំមិនចង់បញ្ចេញកំលាំងសាច់ដុំរបស់ខ្ញុំនោះទេ ”។

       អណ្តើក និង ទន្សាយបានបោះជំហ៊ានចាប់ផ្តើមទៅលើបន្ទាត់។ បន្ទាប់មកកញ្រ្ជោងបានស្រែក “រួចរាល់ហើយ, ចាប់ផ្តើម, ទៅ! ”

       ការរត់ប្រណាំងបានចាប់ផ្តើម! ទន្សាយបានស្ទុះឆ្លងកាត់បន្ទាត់ចាប់ផ្តើម។ តែមួយប៉ព្រិចភ្នែកទន្សាយ​បាន​រត់​ហួស​ទួល​ទី​មួយ ស្របពេលដែលអណ្តើកទើបតែចាប់ផ្តើមឡើងទួលនោះប៉ុណ្ណោះ។

       អណ្តើកបាននិយាយទៅកាន់ខ្លួនគាត់ម្តងហើយម្ដងទៀតថា “ឈ្នះ ឈ្នះ”

       មិនមាននរណាមើលឃើញទន្សាយទៀតទេនៅពេលនេះ។ អណ្តើកព្យាយាមមិនគិតថា តើពេលនេះទន្សាយ​បានរត់ទៅដល់ទីណាបាត់ហើយ។ គាត់គ្រាន់តែចង់ឲ្យការប្រកួតនេះចាប់បញ្ចប់ ហើយគាត់បានគិតថា គាត់អាចធ្វើ​បាន។

       អណ្តើកបាននិយាយថា “ឈ្នះ ឈ្នះ”

       ទន្សាយបានរត់ហើយរត់រហូតដល់គាត់បានប្រាកដក្នុងចិត្តថាគាត់នឹងឈ្នះ។ គាត់បាននិយាយ​ទៅ​កាន់​ខ្លួន​ឯង​ថា “នេះមិនមែនជាពេលដែលត្រូវប្រជែងទេ។ ខ្ញុំគិតថា ខ្ញុំគួរតែទម្រេតខ្លួន ហើយសំរាកតិចចុះ បន្ទាប់មកចាំខ្ញុំ​រត់​ឲ្យ​ដល់ទី ព្រោះថាខ្ញុំនៅមានពេលសម្រាប់បម្រុងយ៉ាងបរបូរណ៍។ គ្មានវិធីណាដែលបងអណ្តើកស្ទក់ស្ទក់នោះ​យក​ឈ្នះ​ខ្ញុំ​បាន​នោះ​ទេ ”

       ដូច្នេះទន្សាយក៏ឈប់រត់ ហើយបានទម្រេតខ្លួននៅក្រោមម្លប់ដើមឈើមួយយ៉ាងរំភើយ។ ស្រាប់តែ​ពេល​នោះ​ទន្សាយ​ក៏​ចាប់ផ្តើមងងុយដេក ហើយក៏ដេកលង់លក់មែនទែនទៅ។

       ស្របពេលដែលទន្សាយកំពុងតែដេក អណ្តើកក៏បានមកទាន់ ហើយក៏អណ្តើកក៏បានរត់ហួសទន្សាយ។ ទន្សាយ​គ្មានកម្រើកសូម្បីតែរោមមួយសរសៃបើទោះជាអណ្តើកបានរត់កាត់គាត់ក៏ដោយ។

       ភ្លាមៗនោះទន្សាយក៏ភ្ញាក់ហើយឧទានថា “ហេតុអ្វីក៏ទៅជាដូច្នេះ?” គាត់ក៏យំ។ គាត់បានលឺសូរ​សំលេង​ស្រែក​អបអរ។ គាត់បានលោតផ្លោះដោយបោះជំហ៊ានជើងយ៉ាងវែងៗរត់ឲ្យលឿនទៅតាមដែលគាត់អាចធ្វើទៅបាន។ ប៉ុន្តែគាត់សឹងតែមិនជឿនឹងភ្នែករបស់គាត់សោះនៅពេលដែលគាត់សម្លឹងទៅកាន់បន្ទាត់ផ្តាច់ព្រ័ត្តនៃការប្រកួត។

       អណ្តើកមកជិតដល់បន្ទាត់ផ្តាច់ព្រត្ត័បផុត! គាត់ប្រហែលជាឈ្នះការប្រកួត។ ទន្សាយមិនចង់ជឿនឹងភ្នែកសោះ គាត់បានរត់យ៉ាងលឿនបំផុត ហើយគាត់ក៏បានមើលឃើញអណ្តើកបានរត់កាត់បន្ទាត់ផ្តាច់ព្រត្ត័ផ្ទាល់នឹងភ្នែក។

       ហ្វូងសត្វទាំងអស់នាំគ្នាស្រែកអបអរ ដោយរត់ទៅកាន់បន្ទាត់ផ្តាច់ព្រត្ត័ ដើម្បីអបអរអណ្តើក។ កញ្រ្ជោង​បាន​ញី​ភ្នែករបស់គាត់ហើយនិយាយនូវអ្វីដែលសត្វទាំងអស់កំពុងតែគិត, “ឈ្នះការប្រកួត!”

       ហើយវាជាការពិតដែលអណ្តើកបានធ្វើ។

Leave a comment