ជាកិច្ចចាប់ផ្តើមនេះ យើងនាំគ្នាមកសាកល្បងធ្វើតេស្ត៍មួយ ដែលបង្ហាញពីចិត្តគំនិតរបស់បុរសមួយសិន ថាតើបុរសដែលកំពុងមានស្នេហា មានការគិតដូចម្តេចខ្លះទៅ។ ខាងក្រោមនេះជាសំនួរ រួមទាំងកម្រងចម្លើយសម្រាប់ឲ្យបុរសៗជ្រើសរើស ចម្លើយដែលបានជ្រើសរើសនោះនឹងបង្ហាញអំពីចិត្តគំនិតរបស់គាត់ជាមិនខាន។
(សំនួរសួរទៅកាន់មនុស្សប្រុស៖) ប្រសិនបើក្នុងដៃអ្នកកាន់ក្រដាស ១០ សន្លឹក ហើយអ្នកត្រូវចោលក្រដាសទាំងនោះ តើអ្នកត្រូវចោលក្រដាសទាំងនោះក្នុងរូបភាពបែបណាមួយ ដែលបានរៀបរាប់ដូចខាងក្រោមនេះ? ចូរជ្រើសរើសចម្លើយតែមួយគត់ ដែលអ្នកពិតជាគិតចង់ធ្វើដូច្នោះមែន មុននឹងមើលចម្លើយបកស្រាយតទៅក្រោមទៀត។
ក. ចោលទាំងអញ្ចឹងតែម្តង
ខ. បត់ចូលគ្នាជាផ្នត់ៗរួចទើបចោល
គ. មូលចូលគ្នារួចទើបបោះចោល
ឃ. ច្របាច់ចូលគ្នាជារាងដុំបាល់រួច
ង. ហែកជាបំណែកតូចៗទើបបោះចោល
ចម្លើយបកស្រាយដូចខាងក្រោម៖
ក. ចោលទាំងអញ្ចឹងតែម្តង
ជាបុរស ដែលគោរព និងឲ្យតម្លៃស្ត្រីជាធំ ហើយជាបុរសដែលរក្សានូវតម្លៃ និងការគោរពភាពស្មើរភាពរវាងបុរស និងស្រ្តីយ៉ាងខ្លាំងទៀតផង។ មានការគោរពការសម្រេចចិត្តរវាងដៃគូរបស់ខ្លួន និងចូលចិត្តស្នេហាបែបសេរីភាព និងគ្មានការកំហិត ឬដាក់លក្ខខណ្ឌផ្សេងៗលើគ្នាជាដើម។ ជាប្រភេទបុរសផ្តោតលើផាសុកភាពផ្លូវកាយ។
ខ. បត់ចូលគ្នាជាផ្នត់ៗរួចទើបចោល
ជាបុរស ដែលចេះគិតគូរ បារម្ភ យល់ចិត្តមនុស្សស្រី និងមានការជឿជាក់ចំពោះមនុស្សស្រី។ បត់ក្រដាសចូលគ្នាជាពីរ មានន័យថាយកចិត្តទុកដាក់លើការយល់ឃើញ និងអារម្មណ៍របស់មនុស្សស្រី។ ហើយប្រសិនបើបុរសប្រភេទនេះ បានជួបនឹងមនុស្សស្រី ដែលមានចិត្តចង់លេងសើចជាមួយនិងគាត់នោះ គាត់នឹងជួបនូវផលលំបាកដាក់ខ្លួនមិនខាន។
គ. មូលចូលគ្នារួចទើបបោះចោល
ជាបុរស ដែលបរាជ័យ ឬខកចិត្តចំពោះស្នេហា ហើយភាគច្រើនមានស្នេហាជាមួយនិងស្រ្តីដែលបានអាយុច្រើនជាខ្លួនបន្តិច និងងាយនឹងឈ្លោះទាស់ទែងគ្នា មើលមុខគ្នាមិនចំ នៅពេលដែលដៃគូពុំអាចចុះសម្រុងជាមួយនោះ។
ឃ. ច្របាច់ចូលគ្នាជារាងដុំបាល់រួច
ជាបុរស ដែលដៃគូរបស់ខ្លួននោះចាំបាច់ត្រូវសម្រប ឬធ្វើតាមគំនិតរបស់ខ្លួនជានិច្ច។ ជាអ្នកដែលយកខ្លួនឯងជាធំ ដោយមិនគិតគូរដល់អារម្មណ៍ដៃគូខ្លួន ជាប្រភេទបុរស ដែលរកស៊ីមិនឲ្យខាតដើមឡើយ។
ង. ហែកជាបំណែកតូចៗទើបបោះចោល
ជាបុរស ដែលអាចប្រើហិង្សាទៅលើស្រ្តី ក៏ប្រហែលជាពីមុនៗឡើយ ធ្លាប់ត្រូវបានស្រីៗបោកប្រាស កុហក ឬធ្វើឲ្យខូចចិត្តកន្លងមកទើបធ្វើឲ្យខ្លួនមានគំនិតអវិជ្ជមានលើមនុស្សស្រី ហើយឈានដល់ការប្រើហិង្សា និងអាចបង្កគ្រោះថ្នាក់ដល់មនុស្សស្រីទៀតផង។