ស្លឹកឈើ

“ការចាកឆ្ងាយរបស់ស្លឹកឈើគឺព្រោះតែ​ការ​បក់​យករបស់ខ្យល់ ឬ ក៏ព្រោះដើម​ឈើ​មិន​ប្រណី?”។ នេះ​គឺ​ជា​រឿង​​និទាន​​មួយ​ដែល​និយាយ​ពីដើម​ឈើ ស្លឹក​ឈើ និង ខ្យល់។ តើ​មិត្ត​អ្នក​អាន​ទាំង​អស់គ្នា​ជ្រាប​ទេថា មូលហេតុ​​ពិត​ប្រាកដ​​គឺ​ព្រោះ​តែ​អ្វី? រឿងនេះគឺ …………………

ដើមឡើយដើមឈើគឺមិនមានស្លឹកទេ គឺមានតែដើមប៉ុណ្ណោះ។ ក្រោយមកមានថ្ងៃមួយ……

       ដើមឈើនិយាយតែម្នាក់ឯងថា:“ឱ… ព្រះពុទ្ឋ ព្រះធម៌ ព្រះសង្ឃអើយ! ខ្ញុំអប្សុកណាស់! ”

       ព្រះក៏មានព្រះបន្ទូលថា: “អញ្ចឹងយើងយើងនឹងប្រទានមិត្ត​ម្នាក់​ឲ្យ​ទៅ​ឯង ហើយសង្ឃឹមថា នាងនឹងអាចជួយឯងបានច្រើន”។

       ដើមឈើឆ្ងល់យ៉ាងខ្លាំងថាមិនដឹងជាអ្នកណានិយាយជាមួយខ្លួន ព្រោះនៅមាត់បឹងមួយនេះគឺមានតែដើមឈើមួយទេ ដែលមើលទៅគឺពិតជាគួរឲ្យកណ្តោចកណ្តែងខ្លាំងណាស់។

       មកដល់ថ្ងៃទី២ ពន្លឺព្រះសូរិយាបានចាំងគ្របដណ្តប់មកលើរាងកាយរបស់ដើមឈើ ស្រាប់តែដើមឈើ​ដ៏​ត្រងោល​​ដែល​មាន​តែ​ដើម​នោះបានលេចចេញនូវស្រមោលមួយព្រាលៗ។ នាងសម្លឹងទៅ​ដើមឈើ​ដោយ​មិន​ពព្រិច​ភ្នែកសោះ, នោះហើយគឺជាស្លឹកឈើ។

       “ឯងជានរណា?”ដើមឈើសួរ។

       “ខ្ញុំគឺជាស្លឹករបស់ដើមឈើឯងនឹងហើយ មាននរណាទៀត” ស្លឹកឈើតប។

       ស្នាមញញឹមដ៏ស្រផ្អែមល្ហែមរបស់ស្លឹកឈើ ធ្វើឲ្យក្នុងចិត្តដើមឈើមានអារម្មណ៍រំភើបមួយ​កើតឡើងយ៉ាង​ចំលែក និងមាការផ្ញាក់ផ្អើលចំពោះការកើតឡើងរបស់ស្លឹកឈើ។ ចាប់តាំងពីពេលនោះមកដើមឈើ និង ស្លឹក​ឈើ​គឺរស់នៅនឹងរួមសុខទុក្ខជាមួយគ្នារហូតមក។ ជីវិតរបស់ពួកគេគឺមានភាពស្ងប់ស្ងាត់​បី​ដូច​​ទឹក​បឹង​ដែល​នៅ​នឹង​ថ្កល់​ពី​មុខ​រ​បស់​ពួក​​គេ​អញ្ចឹងដែរ។

       ររហូតមកដល់ថ្ងៃមួយ វត្តមានរបស់សត្វចាបក៏មកដល់។ មានចាបមួយបានហើរពីទីឆ្ងាយដោយមានសភាពនឿយហត់ ហើយក៏សុំកន្លែងដើមឈើដើម្បីសំរាក។

       “សុំទោសរំខានបន្តិចហើយណា…” ចាបនិយាយ។

       “មិនអីទេឯងពិតជាហើរមកពីទីឆ្ងាយហើយទើបបានជាហត់ដូចនេះ”។ ដើមឈើតប។

       “បាទ!ពិតមែនហើយបងដើមឈើ” ចាបនិយាយ។

       “អើនែ…. បងចាបតើពិភពលោកខាងក្រៅមានរាងយ៉ាងដូចម្តេចដែរ?” ស្លឹកឈើសួរ។

       “ស្លឹកឯងមិនដែលចេញទៅក្រៅទេអី?” ចាបសួរ។

       “ចាស៎!” ស្លឹកឆ្លើយ។

       “បើអញ្ចឹងខ្ញុំប្រាប់ឲ្យស្លឹកឯងបានភ្លឺភ្នែកម្តងចុះ។ នៅទីនោះគឺពោពេញទៅដោយទេសភាពស្អាតៗ ចំរុះទៅ​ដោយ​ផ្កា​គ្រប់​ប្រភេទ ហើយមនុស្សក៏ស្អាតៗ ព្រមទាំងមានវត្ថុស្អាតៗជាច្រើនទៀតន៎…..។ អញ្ចឹងសម្រាក​ប៉ុណ្ណឹង​បានហើយ ខ្ញុំត្រូវប្រញាប់ធ្វើដំណើរទៅចូលរួមពិធីបង្គលការគេផង។ ខ្ញុំសូមលាសិនហើយអ្នកទាំងអស់គ្នា….”។

       រហូតមកដល់ថ្ងៃមួយ វត្តមានរបស់សត្វចាបក៏មកដល់។ មានចាបមួយបានហើរពីទីឆ្ងាយដោយមានសភាពនឿយហត់ ហើយក៏សុំកន្លែងដើមឈើដើម្បីសំរាក។

       “សុំទោសរំខានបន្តិចហើយណា…” ចាបនិយាយ។

       “មិនអីទេឯងពិតជាហើរមកពីទីឆ្ងាយហើយទើបបានជាហត់ដូចនេះ”។ ដើមឈើតប។

       “បាទ!ពិតមែនហើយបងដើមឈើ” ចាបនិយាយ។

       “អើនែ…. បងចាបតើពិភពលោកខាងក្រៅមានរាងយ៉ាងដូចម្តេចដែរ?” ស្លឹកឈើសួរ។

       “ស្លឹកឯងមិនដែលចេញទៅក្រៅទេអី?” ចាបសួរ។

       “ចាស៎!” ស្លឹកឆ្លើយ។

       “បើអញ្ចឹងខ្ញុំប្រាប់ឲ្យស្លឹកឯងបានភ្លឺភ្នែកម្តងចុះ។ នៅទីនោះគឺពោពេញទៅដោយទេសភាពស្អាតៗ ចំរុះទៅ​ដោយ​ផ្កា​គ្រប់​ប្រភេទ ហើយមនុស្សក៏ស្អាតៗ ព្រមទាំងមានវត្ថុស្អាតៗជាច្រើនទៀតន៎…..។ អញ្ចឹងសម្រាក​ប៉ុណ្ណឹង​បានហើយ ខ្ញុំត្រូវប្រញាប់ធ្វើដំណើរទៅចូលរួមពិធីបង្គលការគេផង។ ខ្ញុំសូមលាសិនហើយអ្នកទាំងអស់គ្នា….”។

ក្រោយពីចាបនោះហើរទៅបាត់ ស្លឹឈើគឺតែងតែមានអារម្មណ៍មិនល្អ និង កាន់តែពិបាកចិត្តទៅៗ។

      “អេ៎ស្លឹកយ៉ាងម៉េចហើយ?” ដើមសួរ។

      “មិនអីទេ! គ្រាន់តែខ្ញុំសរសើរចាបនោះពិតជាមានសំណាងមែនដែលបានឃើញពិភពលោកដ៏ស្រស់ស្អាតប៉ុណ្ណោះ” ស្លឹក​និយាយ​ដោយសភាពស្រងូតស្រងាត់។

      “សុំទោស” ដើមឈើនិយាយដោយលួងលោម។

      “ប៉ុន្តែបានរស់នៅជាមួយដើមឈើ គឺជាសុភមង្គលដ៏ធំរបស់ស្លឹកឈើហើយមិនអីទេ”។ ស្លឹកនិយាយដោយញញឹម។

      ក៏ព្រោះតែស្លឹកឈើស្រលាញ់ដើមឈើយ៉ាងខ្លាំង ជាហេតុធ្វើឲ្យដើមឈើក៏រឹតតែស្រលាញ់ស្លឹកឈើដូចគ្នា។ គេស្រលាញ់នូវស្នាមញញឹមដ៏ស្រស់ស្អាតរបស់ស្លឹកឈើ រាងដែលនាងគេងលក់ ស្រលាញ់នូវអ្វីៗគ្រប់យ៉ាង​ដែល​អ្នកទាំងពីរបានសាងរួមគ្នា រួមទាំងវេលាដែលពួកគេនៅជាមួយគ្នាជារៀងរាល់ថ្ងៃ និងស្រលាញ់នូវ​ការ​ចែក​រំលែក​សុភមង្គល​ឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែដើមឈើបែរជាមិនអាចផ្តល់ឲ្យស្លឹកឈើនូវសេរីភាពដែលនាងចង់បាននោះ ហើយបែរជាទុកនាងឲ្យនៅក្បែរខ្លួនដោយមិនឲ្យនាងទៅណាឆ្ងាយពីគេ។ រាល់ពេលដែលស្លឹកឈើគិតដល់ត្រឹមនេះ គេតែងតែមានការឈើចាប់ជានិច្ច។

     នៅរាត្រីដ៏សែនស្ងប់ស្ងាត់មួយ នាពេលដែលស្លឹកឈើបានគេងលង់លក់យ៉ាងស្កប់ស្កល់នោះ

     “ខ្យល់អើយខ្យល់! សូមអ្នកមេត្តានំានាងទៅជាមួយអ្នកចុះ”។ ដើមឈើនិយាយទាំងអួលដើមក”។ “ពិតមែនឫ?” ខ្យល់ឧទានដោយសភាពត្រេកអរ។

      “ពិតមែនហើយ! ឲ្យតែអាចផ្តល់សុភមង្គលឲ្យនាងបាន ខ្ញុំព្រមធ្វើទាំងអស់”។ ដើមឈើនិយាយដោយ​សំលឹង​មើល​ទៅ​​ស្លឹក​ឈើ​ដែលកំពុងតែលង់លក់នឹងដំនេក។

      ដើមឡើយខ្យល់គឺមានចិត្តទៅលើស្លឹកឈើយូរណាស់ហើយដែរ។ មួយរយ:មកនេះ គេតាមជាប់ក្បែរ​ខ្លួន​ស្លឹក​ឈើ​ជានិច្ច។ ខ្យល់ចង់បក់យកស្លឹកឈើទៅខ្លាំងណាស់ តែចិត្តរបស់ស្លឹកឈើធ្ងន់ពេក ហើយដោយហេតុថានាង​មិន​ដាច់​អាល័យ និង មិនចង់ឃ្លាតឆ្ងាយពីដើមឈើសោះ។ ប៉ុន្តែក្រោយមកស្លឹកឈើនៅតែត្រូចខ្យល់​បក់​នាំយកទៅ​បាន​។ នៅថ្ងៃដែលនាងចាកចេញនោះ ដើមឈើមិនបានឃាត់នាងសោះឡើយ….

     ខ្យល់សួរថាតើស្លឹកឈើស្តាយក្រោយទេ? ស្លឹកឈើនៅស្ងៀម។ ខ្យល់សួរទៅកាន់ដើមឈើវិញថា តើស្តាយ​ក្រោយ​ទេ? ………

Leave a comment