តើអ្នកចង់ដឹងទេថា គេមានស្រឡាញ់យើងដែរឬទេ? តើគួរធ្វើយ៉ាងដូចម្ដេចទៅ? ប្រសិនបើអ្នកចាប់ចិត្តលើនរណាម្នាក់ ហើយចង់ដឹងថាគាត់ មានចាប់អារម្មណ៍ឬស្រឡាញយើងវិញដែលឬទេ នោះកុំខ្លាននឹងឱ្យតេស្ដនេះទៅគាត់សាកល្បងធ្វើ។ តាមរយៈចម្លើយដែលគាត់ជ្រើសរើសយើងនឹងអាចស្ទង់ដឹងពីចិត្តរបស់ដៃគូថា នឹងមានចិត្តយ៉ាងណាចំពោះយើង។
អ្នកអាចសាកល្បង សួរសំណួរនេះ និងផ្ដល់ចម្លើយឱ្យដៃគូអ្នកជ្រើសរើស ខ្លឹមសារទាំងស្រុងនៃចម្លើយត្រូវបានបកស្រាយដូចខាងក្រោម៖
សំណួរ
ឧទាហរណ៍ថា អ្នកត្រូវឡើងសម្លែង និងច្រៀងលើឆាក ហើយគាត់នឹងមកចូលរួមមើលការសម្លែង និងច្រៀនងរបស់អ្នក នៅពេលមកដល់កន្លែងដែលកម្មវិធីសម្លែងនេះ គាត់អាចជ្រើសរើសយកកន្លែងអង្គុយដើម្បីទស្សនា និងស្ដាប់អ្នកច្រៀងលើឆាក តើគាត់នឹងជ្រើសរើសអង្គុយនៅត្រង់ណាដែរ?
ចម្លើយត្រូវជ្រើសរើសគឺ៖ ក. ជួរមុខ ខ. ជួរកណ្ដាល គ. ជួរខាងក្រោយ
ក. ជួរមុខ
ប្រសិនបើភាគីម្ខាងរបស់អ្នកជ្រើសរើសចម្លើយ ក. ជួរមុខ មានន័យថាគាត់បានចាត់ទុកអ្នកជាគូស្នេហ៍ក្នុងចិត្តរបស់គាត់ ព្រោះក្នុងកម្រិតនេះ ក្រៅពីគាត់អាចមើលឃើញអ្នក គាត់ក៏គិតថាអ្នកអាចមើលឃើញគាត់យ៉ាងច្បាស់ផងដែរ។ នេះជាការសន្និដ្ឋានថា អ្នកបានហួសព្រំដែនមិត្តហើយ ដូច្នេះអ្នកត្រូវត្រៀមចិត្តថាគាត់នឹងបង្ហាញការស្រឡាញ់ដល់អ្នកគ្រប់ពេលទៅ!
ខ. ជួរកណ្ដាល
ប្រសិនបើភាគីម្ខាងរបស់អ្នកជ្រើសរើសចម្លើយ ខ. ជួរកណ្ដាល មានន័យថាក្នុងកម្រិតទីពីរគឺកម្រិតមិត្តភ័ក្តិ គាត់គិតថាបើគាត់នៅជិតអ្នកពេក គាត់នឹងស្ទាក់ស្ទើរ ប៉ុន្តែគាត់ខ្វល់ពីអ្នកដូចការអ្នករំពឹងទុកដែរ ប្រហែលជាពេលវេលាមិនទាន់សមស្របក្នុងការបង្ហាញពីអារម្មណ៍ ឬមនោសញ្ចេតនា។ បើអ្នកចង់មានការវិវឌ្ឍបន្ថែមទៅមុខទៀត អ្នកត្រូវតែចាប់ផ្ដើមបង្ហាញទៅគាត់មុន ឬសារភាពប្រាប់គាត់ត្រង់ៗតែម្ដង ។
គ. ជួរខាងក្រោយ
ប្រសិនបើភាគីម្ខាងរបស់អ្នកជ្រើសរើសចម្លើយ គ. ជួរខាងក្រោយ មានន័យថា អ្នកដែលជ្រើសរើសយកកម្រិតនេះ ពិតជាកោតសរសើរអ្នកខ្លាំងណាស់ ហើយមានសេចក្ដីស្រឡាញ់ និងគោរពចំពោះអ្នក។ ប្រហែលជាអ្នកមិនដឹងខ្លួនថាគាត់នៅពីខាងក្រោយ ប្រសិនបើអ្នកឃើញគាត់ អាចធ្វើឱ្យគាត់ខ្លាចមិនហ៊ានចូលជិតអ្នកពេក។ ក្នុងករណីនេះ អាចសាកល្បង វិធីសាស្រ្តសកម្មចំពោះគាត់ ឬឧស្សហ៍ជួបគាត់ឱ្យបានច្រើនជាងនេះ ប្រហែលនឹងមានលទ្ធផលល្អសម្រាប់អ្នកផងដែរ។
បញ្ជាក់៖ នេះគ្រាន់តែជាការធ្វើតេស្ដចិត្តសាស្រ្ដលេងកម្សន្ដប៉ុណ្ណោះ ពុំមែនជាការពិត១០០%នោះទេ ប៉ុន្ដែទាំងនេះ ប្រហែលអាចជាគំនិតយោបល់ជួយដល់ការគិចរបស់អ្នកឱ្យស៊ីជម្រៅជាងនេះ។ មានតែខ្លួនយើងទេ ជាអ្នកជួយខ្លួនឯង ពុំមានអ្នកណាម្ចាស់អាចមកកំណត់ផ្លូរជីវិតរបស់យើងបានឡើយ។