ប្រសិនបើយើងមិនបានធ្វើ យើងនឹងពុំដឹងថាអាចទៅរួចឬអត់ទេ ប៉ុន្ដែនៅពេលដែលយើងបានធ្វើហើយ យ៉ាងហោចណាស់យើងនៅដឹងថានៅមានឱកាសសម្រាប់យើងដែរ។
JACK MA
តោះ! មករៀនពីគន្លឹះជោគជ័យពីមហាសេដ្ឋីចិន JACK MA ចំនួន ១០ ចំណុច ជាគន្លឹះជោគជ័យ ដែលយើងគួរស្វែងយល់ និងជំរុញឱ្យក្ដីស្រមៃកាន់ខិតជិតដល់ការពិតក្នុងជីវិតរបស់យើង។
លោក Jack Ma គឺជាមហាសេដ្ឋីលំដាប់កំពូលរបស់ចិន ដែលជាស្ថាបនិកផ្សារអនឡាញដ៏ធំមួយដំបូងបង្អស់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារពិភពលោក ហើយគាត់ក៏ត្រូវបានជាប់ឈ្មោះជាមហាសេដ្ឋីមួយក្នុងចំណោមមហាសេដ្ឋីលំដាប់កំពូលៗពិភពលោកផងដែរ។ ខ្ញុំជឿថា យើងគ្រប់គ្នាពិតចង់ដឹងពីមូលហេតុក៏ដូចជាកត្តា ដែលធ្វើឱ្យគាត់ទទួលបានជោគជ័យជាក់ជាមិនខាន។ ប៉ុន្ដែ អ្នកខ្លះបែបពុំទាន់បានដឹងថា មុននឹងភាពជោគជ័យ ដែលជួលឱ្យជីវិតគាត់ឡើងដល់ចំណុចកំពូលនេះ ថាគាត់ធ្លាប់បរាជ័យមកដែរនោះទែ។
តាមពិតទៅ លោក Jack Ma គាត់ចាប់ផ្ដើមចេញរកស៊ីចាប់តាំងពីឆ្នាំ១៩៩២មកម្លេះ ហើយក្នុងអំឡុងប៉ុន្មានឆ្នាំបន្ទាប់លើដំណើរជីវិតរកស៊ីរបស់គាត់គឺជួបប្រទះតែការបរាជ័យជានិច្ច។ លុះដល់ឆ្នាំ១៩៩៩ ជាឆ្នាំដែលគាត់ចាប់ផ្ដើមបង្កើត Alibaba ជាគេហទំព័រផ្សារអនឡាញដំបូងបង្អស់នៅក្នុងប្រទេសចិន ដែលក្រោយមកក្លាយជាផ្សារអនឡាញដ៏ធំមួយក្នុងពិភពលោក។ នេះហើយជាអ្វី ដែលរូបគាត់បានរកឃើញនូវច្រកចេញថ្មីសម្រាប់ដំណើរជីវិតបង្កើតអាជីវកម្មរបស់គាត់រហូតទទួលបានជោគជ័យ។
ក្នុងអំឡុងឆ្នាំនោះ គាត់បានសម្លឹងឃើញ២ចំណុច ដែលផ្ដោតលើវិស័យអ៊ីនធឺណែត (Internet) និងទីផ្សារអនឡាញ (e-commerce) អាចនឹងមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិននាពេលអនាគត មិនថានៅតែក្នុងប្រទេស ឬសឹងតែនៅទូទាំងពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងព្យាករណ៍ដឹងទៀតថា ការធ្វើអាជីវកម្មផ្អែកលើវិស័យនេះ នឹងមិនងាយអន់ថយទៅវិញភ្លាមៗក្នុងអំឡុងពេល ៣ ទៅ ៥ ឆ្នាំនោះឡើយ ហើយសឹងតែអាចរីកចម្រើនបានយូរលើសពី១០ឆ្នាំ និងបន្ដជាយូរអង្វែងទៅមុខទៀតឯណោះ។ ជាមួយនឹងសេចក្ដីជឿជាក់ដ៏មុតមាំ ដែលគាត់រំពឹងទុកមួយនេះហើយ ជំរុញឱ្យគាត់ព្យាយាមបន្ដទៅមុខ ដោយកាន់តែដើរកាន់តែបានឆ្ងាយ។
ចាប់តាំងពីថ្ងៃដំបូងនៃការចាប់ផ្ដើមរបស់គាត់ និងក្រុមការងារគាត់មកទល់សព្វថ្ងៃ តើអ្វីទៅជាមូលហេតុ ឬកត្តាជួយជំរុញគាត់ដឹងនាំក្រុមការងារឆ្ពោះទៅកាន់ភាពជោគជ័យយ៉ាងនេះ? អ្វីទាំងនេះ យើងអាចដកស្រង់ និងប្រែសម្រួលចេញពីការធ្វើសន្ទរកថារបស់គាត់រាល់ដង ដែលតែងតែនិយាយរំលឹកអំពីសកម្មភាព និងគន្លិះនៃភាពជោគជ័យរបស់គាត់កាលពីច្រើនឆ្នាំកន្លងមកទល់ថ្ងៃនេះនោះ។ តើគន្លឹះ ក៏ដូចជាកត្តា ជំរុញឱ្យគាត់ទទួលបានជោគជ័យក្នុងមុខរបរអាជីវកម្មរបស់គាត់មានអ្វីខ្លះ? ខ្ញុំនឹងធ្វើការបូកសរុប និងដកស្រង់ចេញពីវិដេអូ ដែលគាត់តែងតែនិយាយបង្ហាញកន្លងមកពីរឿងរ៉ាវ នៃដំណើររកស៊ីគាត់ជួបប្រទះ តើគាត់បានព្យាយាម និងខិតខំយ៉ាងដូចម្ដេចខ្លះទើបទទួលបានជោគជ័យដូចសព្វថ្ងៃនោះ? ខាងក្រោមនេះ គឺជា ១០ ចំណុចនៃគន្លឹះជោគជ័យ ពីមហាសេដ្ឋីចិន JACK MA ដែលបានដឹកនាំខ្លួនគាត់ និងក្រុមការងាររហូតទទួលបានជោគជ័យ។
ទាំងនេះគឺជាចំណុចទាំង១០ គន្លឹះជោគជ័យដែលយើងគួរស្វែងយល់ និងរៀនសូត្រ ហើយគ្រប់ចំណុចសុទ្ធតែមានតម្លៃសម្រាប់ក្មេងៗយុវជន ពិសេសអ្នកសហគ្រិនវ័យក្មេង និងអ្នកចង់ចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងនោះ។
1 – ទម្លាប់ ឬស៊ាំនឹងការបដិសេធ (Get USED to Rejection)
2 – មានចំណង់ និងជំនឿមុតមាំ (Have Strong PASSION & BELIEF)
3 – រក្សាក្ដីស្រមៃរបស់ឱ្យនៅស្រស់បំព្រោងជានិច្ច (Keep Your Dream ALIVE)
4 – បង្កើត ឬដាក់ឈ្មោះអាជីវកម្មឱ្យបានល្អ (Have A Good Name ALIBABA)
5 – ត្រូវគិត អតិថិជនទី១ បុគ្គលិកទី២ ម្ចាស់ភាគហ៊ុនទី៣ (Customer Number ONE, Employee Number Two, and Shareholder Number 3)
6 – ផ្ដោតសំខាន់លើការប្រើប្រាស់វប្បធម៌ក្រុមហ៊ុនឱ្យបានល្អ (Focus on Culture)
7 – ទទួលយកគំនិតបំផុស (Get INSPIRED)
8 – កុំត្អូញត្អែរ បែរមកស្វែងរកឱកាស (Don’t Complaint and Look for Opportunity)
9 – កុំយកចិត្តទុកដាក់ចំពោះមនុស្សថោកទាប (IGNORES the LittleMen)
10 – ផ្ដោតអារម្មណ៍គ្រប់ពេល (Stay FOCUS)
១០ ចំណុចទាំងនេះហើយជាមូលហេតុធ្វើឱ្យ លោក Jack MA ក្លាយជាអ្នកជោគជ័យ និងកាន់តែជោគជ័យក្នុងអាជីវកម្ម និងមានឈ្មោះបោះសំឡេងក្នុងពិភពលោក។ ខ្ញុំសង្ឃឹមថាអ្នកអាចរៀន និងស្វែងយល់ពីគន្លឹះជោគជ័យ និងផ្ដល់ឥទ្ធិពលលើខ្លួនអ្នកដើម្បីជោគជ័យផងដែរ។