«៥​មិន» ជាចំណុចដែលអ្នកគួរតែហ៊ានផ្លាស់ប្ដូរដើម្បីជោគជ័យ

«៥មិន» ជាចំណុចដែលអ្នកគួរតែហ៊ានផ្លាស់ប្ដូរដើម្បីជោគជ័យ មិនថាអ្នកគឺជាថៅកែ គឺជាម្នាស់អាជីវកម្ម បើកហាង បើកបាខារ៉ាអូខេ រោងចក្រ ឬផ្នែកសេវាកម្ម ។ល។ មិន​ថា​អ្នកប្រកបរបរ ឬអាជីពផ្នែកណាទេ បើអានអត្ថបទនេះយល់ហើយ គឺស្មើនឹងអ្នកបានរៀន​ចប់​ថ្នាក់​អនុ​បណ្ដិត​ (MBA) អញ្ចឹង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

១. មិនមាន​ចិត្ត​អំណត់

ការ​មិនមាន​ចិត្ត​អំណត់ គឺជាអាចបណ្ដាលឱ្យអ្នកមាន​ភាពតក់ក្រហល់ ឆាប់ចង់ឃើញចង់បានលទ្ធផលភ្លាមៗ (ជួលកាលមកពិ​ចិត្ត​ចង់ឈ្នះខ្លាំងផង)។ អ្វី​ទាំង​នេះ សុទ្ធ​តែ​កើត​ចេញពី ការ​ចង់​បាន​ខ្លាំង តែ​ឆាប់ចុះញ៉ម​នឹង​ឧបសគ្គ ហើយ​ក៏​ជំរុញ​ឱ្យ​មនុស្ស​យើង​ពេល​ខ្លះ​បោះបង់​​នូវឱកាស​​ក្នុង​ការ​ទទួលបាន​ជោគជ័យ ដែល​ត្រូវ​ការ​សេចក្ដី​ព្យាយាម​ និង​តស៊ូ​បន្ដិច បែរ​ជា​ទៅ​ជ្រើស​រើស​យក​​ការ​ទាក់​ទាញពី​មជ្ឈដ្នាន​ខាង​ក្រៅ ធ្វើ​ឱ្យ​ខ្លួន​ខ្វះ​ចិត្ត​អំណត់ និង​តក់ក្រហល់​ចង់​ឆាប់​បាន​ឆាប់​ឈ្នះ ប៉ុន្ដែ​ ផ្ទុយ​ស្រឡះបែរជា​ពុំ​ទទួល​បាន​អ្វី​ទាំង​អស់ទៅ​វិញ។

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ បើយើងចង់ទទួលបាននូវអ្វីមួយ នោះ​យើង​ត្រូវ​តែ​រៀន​លះបង់​វា​ជា​មុន​សិន មានន័យថាយើងត្រូវចេះយកលុយទៅវិនិយោគ ចំណាយ ឬប្រើប្រាស់​ដើម្បី​ចំណេញ​លុយ​មកវិញ។ ពិតប្រាកដណាស់ប្រសិនបើយើងផ្តល់ការលះបង់ទៅ​លើអ្វី​មួយ​​ហើយ​យើង​នឹង​អាច​ទទួល​បាន​នូវ​អ្វីៗ​ជា​ច្រើន​ពីការលះបង់នោះបានកាន់តែច្រើន បីដូចជាយើងសាបព្រោះដើម្បី​ដាំ​ដំ​ណាំ​អញ្ចឹង ពុំ​ត្រូវ​តក់​ក្រហល់​ពេក​នោះទេ ទើប​ទទួលបាន​ជោគជ័យ បើទោះ​ត្រូវ​ចំណាយ​ពេល​បន្ដិច ក៏​មាន​តម្លៃ​ដែរ។ ដូចនេះ ការ​រក្សា​ភាពអំណត់ដោយ កុំតក់ក្រហល់ចង់ឆាប់ទទួលបាន​ផលភ្លាមៗពេក  អាច​ជួយ​ឱ្យ​​ជីវិតយើងមាន​ការផ្លាស់​ប្ដូរ​ប្រសើរ​ជាង​នេះ​ ។

២. មិន​ចេះលត់ដំខ្លួន

ចំណុច​មិនទី២ គឺមាន​មនុស្ស​ជា​ច្រើន​ធ្វើពុំបាន ឬ​មិនចេះធ្វើ​ការ​លត់ដំខ្លួននេះ​តែ​ម្ដង ការ​លត់​ដំ​នេះ​ ក៏​អាច​និយាយ​បាន​ថា​ជា​ការ​ដាក់​វិន័យ​សម្រាប់ខ្លួន​ឯង​ផង​ដែរ ប៉ុន្ដែ​វិន័យ​ទាំង​នេះ​បាន​ជំរុញ​ក្នុង​ការ​បង្កើត​ទម្លាប់​ឱ្យ​បាន​ប្រសើរ​ក្នុង​ជីវិត និង​ដើម្បី​ភាពជោគជ័យ​ដែល​យើង​តែង​តែ​ប្រាថ្នា​ចង់​បាន​នោះ ។​​ ជាមួយ​នឹង «ទម្លាប់ដ៏ធម្មតាទាំង៧ បង្កើត​អឆ្ឆរិយភាពនៃការលត់ដំខ្លួន » របស់​លោក ប្រាយអាន ត្រាស៊ី (Brian Tracy) គ្រូបង្វឺក​ជំនាញ​ទន់​ដ៏​ចំណាន​ក្នុង​សហរដ្ឋ​អាមេរិក ក៏ជា​ឧទាហរណ៍​គំរូ​មួយ​គួរ​យើង​យក​មក​ស្វែង​យល់​​ដើម្បី​បង្កើត​នូវ​អឆ្ឆរិយភាព​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​យើង​ផង​ដែរ។ ដូចនេះ មិត្ត​អ្នកអាន​ទាំងអស់​អាច​ចាប់ផ្ដើម​ស្វែងយល់ពី ៣ ចំណុចជាមូលហេតុនាំឱ្យអ្នកមិនចេះលត់ដំខ្លួន  ដើម្បី​រៀន​ចេះ​រៀប​ចំខ្លួន​ និង​លត់ដំ​ខ្លួន​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឆ្ពោះ​ទៅកាន់​ភាព​ជោគជ័យ។

៣. មិនចេះគ្រប់គ្រងអារម្មណ៍

អារម្មណ៍​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ​នៃ​ជីវិត និង​សុខ​ភាព​មនុស្ស​ម្នាក់ៗ មាន​មនុស្ស​ភាគ​តិច​ណាស់ ដែល​អាច​គ្រប់​គ្រង​បាន​ល្អណាស់ មិនថាល្អ​ ឬមិនល្អក្ដី ការឆាប់ទទួលឥទ្ធិពលពីអារម្មណ៍អាចផ្ដល់ផល​អវិជ្ជមាន ឬផលប៉ះពាល់ដល់ការឈានទៅរកភាពជោគជ័យក្នុងជីវិត។បើ​យើង​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បានល្អ ​អាច​ជួយ​ផ្តល់​កម្លាំង និង​ថាម​ពល​ដល់​យើង​បាន​ច្រើន ដែល​ជា​ហេតុនាំ​ឱ្យ​ជាអារម្មណ៍ជាកត្តាដំបូងគេក្នុងភាពជោគជ័យនេះ ព្រោះមនុស្សដែលមាន​​សុខភាព​ល្អ មាំមួន​យ៉ាង​ណា​ក្តី នៅ​ពេល​ដែលគាត់មាន​​អារម្មណ៍​មិន​ល្អ​ក៏​អាច​ជះឥទ្ធិពលខ្លាំងដល់សុខភាព ហើយយើងមិន​គួរណា​ព្រោះ​តែ​រឿង​​បន្តិច​​បន្តួច​​នៅ​​ក្នុង​​ការ​​រស់​នៅ​ក៏​ឆោឡោ​នៅ​មិន​សុខ​ក្នុង​ខ្លួន​ទេ ដែល​នាំ​តែ​មាន​ការ​លំបាក​ដល់​ខ្លួន​ឯង​ ថែម​ទាំង​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ទាំង​ផង។ 

បើ​យើង​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បានល្អ ដើម្បី​​ជួយ​ផ្តល់​កម្លាំង និង​ថាម​ពល​ដល់​យើង​បាន​ច្រើន ដូច្នេះ មិត្ត​អ្នក​អាន​ទាំងអស់​អាច​សាក​ល្បង​​អនុវត្ត​វិធី​សាស្រ្ដ ៣មិន និង​៣ត្រូវ ដើម្បីគ្រប់គ្រងឥទ្ធិពលមិនល្អពីអារម្មណ៍ ដែល​ខ្ញុំ​បាន​រៀប​រាប់​ក្នុង​អត្ថបទ​មុន​នេះ​បាន។

៤. មិនស្ដាប់យោបល់អ្នកដទៃ (ក្រអឺតក្រទម)

ការ​មិន​ស្ដាប់​យោបល់​អ្នក​ដទៃ ជា​ចំណុច​ខ្វះ​ខាត​ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែមាន ពិសេសេ​ចំពោះ​អ្នក​ប្រកាន់​ភ្ជាប់​នូវ​​ផ្នត់គំនិត​ថា «​មិនព្រម​ខំរៀន​សូត្រ​ពី​គេ ចេះ​តែ​គិត​ថា​ខ្លួន​​ត្រូវ​​ជានិច្ច ហើយ​មិន​​ចេះ​​រក្សា​​ចិត្ត​​គំនិត​​ដោយ​​ចាប់​​ផ្តើម​​ពី​​សូន្យ​​ទៅ​សោះ» ដែល​យើង​គ្រប់​គ្នា​គួរគិតពិចារណា​ឡើង​វិញ ដោយ​សារ​យើង​គ្រប់​គ្នាជា​មនុស្សចេះរៀនសូត្រ និងចេះគិតគូពិចារណា។ ដើម្បី​កាត់​បន្ថយភាព​ក្រអឺត​ក្រទម និង​ចេះ​ស្ដាប់​យោបល់​អ្នក​ដទៃឱ្យ​បាន​ច្រើននោះ ការរៀនចេះដាក់ខ្លួន ទទួលយកគំនិត និង​រៀនសូត្រពីអ្នកដទៃ  ពិសេសការតាំងចិត្តរៀនសូត្រពីចំណុចសូន្យឡើងវិញ។

៥. មិនហ៊ានទទួលយកការផ្លាស់ប្ដូរ

ធម្មតា​ដើម្បី​រីក​ចម្រើន​ទៅមុខ ការ​សាក​ល្បង​ និង​ការ​កែ​សម្រួល​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ទិស​ដៅ​ការអភិវឌ្ឍន៍​ ជារឿង​ដែល​ចាំបាច់បំផុត​ត្រូវធ្វើ មិន​ថា​ក្នុង​ន័យជា​បុគ្គល ឬ​ជា​ក្រុមឡើយ។ ចំពោះ​ការ​លូត​លាស់​ពី​ចំណុចមួយ​ទៅចំណុច​មួយ រមែង​មាន​ការ​ផ្លាស់​ប្ដូរ​ជា​និច្ច ប៉ុន្ដែ​អ្នក​អាច​មើល​មិន​ឃើញ ឬ​ប្រមាទ និង​ខ្លាច​មិន​ហ៊ាន​ធ្វើ​ការ​ផ្លាស់ប្ដូរ ដោយសារ​ការ​ផ្លាស់​ប្ដូរ​ពិត​ជា​សំខាន់​សម្រាប់​ការ​រីកចម្រើន​មែន​ពិតក្ដី ក៏​មាន​ការ​ប្រឈម​មុខ​នឹង​ហនីភ័យ​ខ្ពស់​ដែរ។ ដូចនេះ​ អ្នក​ដែល​សំឡឹង​មើល​ពុំ​បាន​វែង​ឆ្ងាយ ខ្លាច​តែ​បង់​ខាត​ប្រយោជន៍​ចំពោះ​មុខ អាច​នឹង​ខ្លាច​ ហើយ​ក៏​ពុំ​ហ៊ាន​ទទួល​យក​ការ​ផ្លាសប្ដូរ​ជា​ការ​ពិត​ជាស្ដែង​ផង​ដែរ។

ប្រសិន​បើ​យើង​ជា​អ្នក​កាន់​ការងារ​ធំ ឬ​ជា​អ្នក​ដឹកនាំដ៏​ពូកែ​ម្នាក់​នោះ យើង​ពិត​ជា​មានវិធី​ក្នុង​ការ​រៀប​ចំ​ការ​ផ្លាស់​ប្ដូរ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​ចក្ខុ​វិស័យ​ដ៏​វែង​ឆ្ងាយ​របស់ខ្លួន​ពុំ​ខាន​ ហើយ​ក៏​ពុំ​ខ្លាច​ការ​ផ្លាស់​ប្ដូរថា​នឹង​នាំ​ផល​ប៉ះ​ពាល់​ដល់​ខ្លួន​ដែរ។ ដោយ​ឡែក​ចំពោះ​សាមញ្ញ​ជន​ធម្មតា​ដូច​ជា​​យើង​​វិញ ពុំ​មែន​ថា​ធ្វើ​ត្រូវធ្វើ​តាម ឬ​ក៏​ថា​យើង​ធ្វើ​ពុំ​បាន​ដូច​គេ​ទេ ប៉ុន្ដែ​យើង​ត្រូវ​រៀន​ហ៊ាន​ទទួល​យក​ការ​ផ្លាស់ប្ដូរ និង​បង្កើត​ការ​ផ្លាស់​ប្ដូរ​ឆ្ពោះ​ទៅ​រក​គោលដៅ​ជីវិត​យើង ហើយ​​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។

ដោយ​សេចក្ដី​អត្ថធិប្បាយ​ក្នុង​អត្ថបទ​នេះ​ មាន​ច្រើន​ចំណុចខ្ញុំ​ពុំ​អាច​បកស្រាយ​បាន​ក្បោះ​ក្បាយ​ឡើយ ប្រសិន​ជា​ចាប់​អារម្មណ៍​ចង់​ស្វែង​យល់​ឱ្យ​ជាក់​ច្បាស់​ជា​ងនេះ​ទៀត​នោះ សូម​​មិត្ត​អ្នក​ទាំង​អស់ ចុច​ចូល​អាន​ទៅ​តាម​ចំណុច​នីមួយៗ​ ដែល​ខ្ញុំ​បាន​ដាក់​តំណ​ភ្ជាប់​ទៅ​កាន់​អត្ថ​បទ​បក​ស្រាយ​ពី​ខ្លឹម​សារ​លម្អិត​នៃ​ចំណុច​នីមួយៗ​នោះ​។

សរុប​សេចក្ដី​មក​វិញ ចំណុចដែលអ្នកគួរតែហ៊ានផ្លាស់ប្ដូរដើម្បីជោគជ័យ ដោយ​ជំនះ​​ផ្នត់​គំនិត និង​ឥរិយាបថ «៥មិន» នេះ មិនថាអ្នកគឺជាថៅកែ គឺជាម្នាស់អាជីវកម្ម បើកហាង បើកបាខារ៉ាអូខេ រោងចក្រ ឬផ្នែកសេវាកម្ម ។ល។ មិន​ថា​អ្នកប្រកបរបរ ឬអាជីពផ្នែកណាទេ គឺ​ស្មើ​នឹង​អ្នក​ទទួល​បាន​ អាវុធ​ដ៏​ពិសិដ្ឋ​ សម្រាប់​ជំរះ​រាល់​ឧបសគ្គ ដែល​នឹង​រារាំង​ដំណើរ​ជីវិត​ដ៏​ប្រសើរ​របស់​អ្នក ហើយ​ជំរុញ​ឱ្យ​អ្នក​កាន់​ឆាប់​ទទួលបាន​ជោគជ័យ​ និ​ង​សម្រេច​នូវ​បំណង​ប្រាថ្នា​ដែល​បាន​ផ្សង​ជា​យូរ​មក​ហើយ​នោះ​។

Leave a comment