ជាទូទៅ ដើម្បីទទួលបានជោគជ័យ ឬរីកចម្រើនទៅមុខ យើងគ្រប់គ្នារមែនជួបនូវឧបសគ្គ និងការលំបាក់ជាច្រើន ហើយការប្រឈមនឹងបញ្ហាទាំងនេះធ្វើឱ្យអ្នកខ្លះចុះចាញ់ ឬបោះបង់នៅកណ្ដាលទីតែម្ដង ដោយសារពួកគាត់ពុំហ៊ានទទួលយកការផ្លាស់ប្ដូរ ដែលជាឱកាសសម្រាប់កែប្រែ និងជំរុញឱ្យពួកគាត់ទៅមុខបានកាន់តែឆ្ងាយ។ ដូចនេះ ការរៀនចេះ និងហ៊ានទទួលយកការផ្លាស់ប្ដូរ និងបង្កើតការផ្លាស់ប្ដូរឆ្ពោះទៅរកគោលដៅជីវិត។
តាមការផ្លាស់ប្ដូរ ពុំជាអ្វីដែលយើងគ្រប់គ្នាត្រូវជួប និងធ្វើទាំងស្រុងគ្រប់ពេលដើម្បីការជោគជ័យនោះទេ ប៉ុន្ដែទាំងនេះ ជាចំណុចសំខាន់ក្នុងដំណើរលូតលាស់ទៅមុខសម្រាប់យើងគ្រប់រូប។ ប្រសិនបើអ្នកពិតជាខ្លាចការផ្លាស់ប្ដូរ ហើយក៏រំពឹងថាខ្លួនពុំអាចទទួលយក និងធ្វើការផ្លាស់ប្ដូរនោះបានយ៉ាងប្រសើរដើម្បីសម្រេចការងារឆ្ពោះទៅរកភាពជោគជ័យដែលខ្លួនចង់បាននោះ អ្នកអាចសាកល្បងត្រៀមខ្លួនគិតទុកជាមុន ដោយពិចារណាលើពីរចំណុចដូចខាងក្រោមនេះបន្ដិចទៅមើល។
ដោយចំណុចទី១ ក្នុងការប្រកបការងារប្រចាំថ្ងៃ គ្រប់គោលដៅទាំងអស់ ដែលអ្នកត្រូវម្រេចការទាំងនោះ តើមានគោលដៅសំដៅណាមួយ ឬណាខ្លះដែលត្រូវចាំបាច់ទាញទារខ្លាំងឱ្យអ្នកធ្វើការផ្លាស់ប្ដូរទើបអាចសម្រេចបាននោះ? ធ្វើដូចនេះ អាចបង្កឱកាសដល់អ្នកក្នុងកំណត់នូវបញ្ហាបានត្រឹមត្រូវ និងជាក់លាក់ ព្រោះនឹងជួយឱ្យអ្នកដឹងថា ការផ្លាស់ប្ដូរនោះចាំបាច់យ៉ាង ហើយក៏មានសារសំខាន់បែបណា ប្រសិនបើអ្នកមើលរំលង នោះអ្នកនឹងទទួលផលលំបាកបែបណា ជាការត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ប្រឈមនឹងបញ្ហាទាំងនេះ។
បន្ទាប់មក ក្នុងចំណុចទី២ អ្នកនឹងអាចធ្វើការវាយតម្លៃថា ចំណុចត្រង់ណាក្នុងការបំពេញការងារ ឬដំណើរឆ្ពោះទៅកាន់គោលដៅនោះ អ្នកចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរទើបទទួលបានជោគជ័យ។ លើសពីនេះផងដែរ នៅពេលអ្នកគិតថាចង់ផ្លាស់ប្ដូរ ក៏អាចមានចំណុចជាច្រើនជួយអ្នកបញ្ជៀសហានីភ័យដែលអាចកើតមានដោយសារការផ្លាស់ប្ដូរនោះ។ ពិសេសគឹ ក្នុងចំណុចទាំងពីរនេះ គឺយើងគ្រប់គ្នាបានប៉ាន់ស្មាន និងត្រៀមខ្លួនទុកជាមុនរួចហើយ ដើម្បីជំរុញបន្ថែមដល់ខ្លួនឯងឱ្យហ៊ានទទួលយកការផ្លាស់ប្ដូរ និងបង្កើតការផ្លាស់ប្ដូរឆ្ពោះទៅរកគោលដៅជីវិត។
ដូចនេះ ភាពរីកចម្រើនគឺទទួលបានមកពីការសាកល្បង និងការកែសម្រួលឱ្យបានត្រឹមត្រូវតាមទិសដៅនៃការអភិវឌ្ឍន៍ ក៏ជារឿងដែលចាំបាច់បំផុតត្រូវធ្វើ មិនថាក្នុងន័យជាបុគ្គល ឬជាក្រុមឡើយ។ ចំពោះការលូតលាស់ពីចំណុចមួយទៅចំណុចមួយរមែងមានការផ្លាស់ប្ដូរជានិច្ច ប៉ុន្ដែអ្នកអាចមើលមិនឃើញ ឬប្រមាទ និងខ្លាចមិនហ៊ានធ្វើការផ្លាស់ប្ដូរ ដោយសារការផ្លាស់ប្ដូរពិតជាសំខាន់សម្រាប់ការរីក ចម្រើន មែនពិតក្ដី ក៏មានការប្រឈមមុខនឹងហនីភ័យខ្ពស់ដែរ។ មានតែអ្នកហ៊ាន និងរៀនចេះទទួលយកទើបពួកគាត់មានឱ្យការបញ្ជាលើការផ្លាស់ប្ដូរ និងប្រើប្រាស់ការផ្លាស់ប្ដូរជាអាវុធជំនួយដល់ការរីកចម្រើនកាន់តែខ្លាំងឡើងៗ និងឆាប់ទទួលបានជោគជ័យជាមនុស្សធម្មតា។ ដោយឡែក អ្នកដែលសំឡឹងមើលពុំបានវែងឆ្ងាយ ខ្លាចតែបង់ខាតប្រយោជន៍ចំពោះមុខ អាចនឹងខ្លាច ហើយក៏ពុំហ៊ានទទួលយកការផ្លាសប្ដូរជាការពិតជាស្ដែងផងដែរ។