បេតិកភ័ណ្ឌវប្បធម៌កម្ពុជាចំនួយ៨បានចុះជាបេតិកភ័ណ្ឌពិភពលោក

បេតិកភ័ណ្ឌវប្បធម៌ ទាំងរូបិយ និង​អរូបិយចំនួយ៨នៃកម្ពុជាបានចុះជាបេតិកភ័ណ្ឌពិភពលោក។ បេតិកភ័ណ្ឌជាតិកម្ពុជា ដែលបានចុះជាបេតិកភ័ណ្ឌពិភពលោក និង​ត្រូវបានទទួលស្គាល់ពីសំណាក់អន្តរជាតិ ព្រម​ទាំងទទួលបានការការពារ​ ការអភិរក្សពីអង្គការបេតិកភ័ណ្ឌអន្ដរជាតិ ក្រោមអង្គការសហប្រជាជាតិទទួល បន្ទុកផ្នែកអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ហៅកាត់ថា យូណេស្កូ (UNESCO)។ 

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្លេះ ដែលបេតិកភ័ណ្ឌចំនួន៨ ដែលជាកេរ្តិ៍ដំណែលជាតិខ្មែរត្រូវបានទទួល ស្គាល់​ និង​ចុះជា​បេតិកភ័ណ្ឌពិភពលោក ដែលបេតិភ័ណ្ឌវប្បធម៌ទាំងនោះមានទាំងជារូបិយ និង​អរូបិយផងដែរ ហើយទទួលបានជាហូរហែរបន្ដបន្ទាប់ដូចខាងក្រោមនេះ។

ល.រ.បេតិកភ័ណ្ឌវប្បធម៌កាលបរិច្ឆេទប្រភេទវប្បធម៌
ប្រាសាទ​អង្គរវត្ត១៤ ធ្នូ ១៩៩២វប្បធម៌រូបិយ
របាំព្រះរាជទ្រព្យ៧ វិច្ឆិកា ២០០៣វប្បធម៌អរូបិយ
ល្ខោន​ស្បែកធំ២៥ វិច្ឆិកា ២០០៥វប្បធម៌អរូបិយ
ប្រាសាទ​ព្រះវិហារ៧ កក្កដា ២០០៨វប្បធម៌រូបិយ
សារមន្ទីរគុកទួលស្លែង៣១ កក្កដា ២០០៩វប្បធម៌រូបិយ
ល្បែង​ទាញ​ព្រ័ត្រ ២ ធ្នូ ២០១៥វប្បធម៌អរូបិយ
ចាប៉ី​ដងវែង ៣០ វិច្ឆិកា ២០១៣វប្បធម៌អរូបិយ
ប្រាសាទសម្បូរ​ព្រៃគុក៨ កក្កដា ២០១៧វប្បធម៌រូបិយ
តារាងបេតិកភ័ណ្ឌវប្បធម៌កម្ពុជាចំនួយ៨បានចុះជាបេតិកភ័ណ្ឌពិភពលោក
បេតិកភ័ណ្ឌវប្បធម៌​ ប្រាសាទ​អង្គរវត្ត
ប្រាសាទ​អង្គរវត្ត
របាំព្រះរាជទ្រព្យ
ល្ខោន​ស្បែកធំ
ប្រាសាទ​ព្រះវិហារ
សារមន្ទីរគុកទួលស្លែង
ល្បែង​ទាញ​ព្រ័ត្រ
ចាប៉ី​ដងវែង
ប្រាសាទសម្បូរ​ព្រៃគុក

Leave a comment