តើហេតុអ្វីបានជាគេយករថយន្ត Mercedes មកធ្វើជារថយន្តតាក់ស៊ីនៅប្រទេសអាល្លឺម៉ង? រឿងនេះពិតជាធ្វើឲ្យយើងមានការងឿងឆ្ងល់ថាតើមានរថយន្តជាច្រើនដែលសក្តិសម និងមានតម្លៃសមស្របក្នុងការយកមកធ្វើជារថយន្តឈ្នួរបាន ប៉ុន្តែនៅប្រទេសអាល្លឺម៉ង់នៅតែជ្រើសរើសយករថយន្ត Mercedes ធ្វើជារថយន្តតាក់ស៊ីទៅវិញ។ ខានក្រោមនេះខ្ញុំបាទនឹងបកស្រាយជូនប្រិយមិត្តទាំងអស់ឲ្យបានដឹង។
រថយន្ត Mercedes របស់អាល្លឺម៉ង់ មានការផ្តល់ជូនលក្ខខណ្ឌក្នុងការបញ្ចុះតម្លៃមួយយ៉ាងពិសេសទៅឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ី (គឺបានរហូតទៅដល់ជាង១៤%ឯណោះ) ដោយប្រើប្រាស់រថយន្តនេះ ធ្វើជារថយន្តឈ្នួរយ៉ាងហោចណាស់ឲ្យបាន១ឆ្នាំ។
រថយន្ត Mercedes របស់អាល្លឺម៉ង់ ក៏មានគម្រោងអភិវឌ្ឍន៍លើប្រភេទរថយន្តឈ្នួរផងដែរ ហើយលក្ខណៈពិសេសជាងនេះទៅទៀតនោះគឺ ចំណាយប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់របស់រថយន្តនោះអស់ទាបជាងគេបំផុត។ នៅក្នុង Frankfurt Motor Show រថយន្ត Mercedes បានបង្ហាញនូវម៉ូតរថយន្តកំរិត Mercedes-Benz B-Class មួយដើម្បីវាយចូលទីផ្សារដ៏ធំមួយ នោះគឺទីផ្សាររបស់រថយន្តឈ្នួរនោះឯង។ ដែលរថយន្ត Mercedes ប្រភេទនេះស៊ីសាំងអស់តិច ចំណាយសាំងអស់ត្រឹមតែ ៥ លីតអាចធ្វើដំណើរបានដល់១រយគីឡូម៉ែត្រឯណោះ។
រថយន្ត Mercedes របស់អាល្លឺម៉ង់ ដែលអាចយកមកធ្វើជារថយន្តតាក់ស៊ី គឺមានប្រភេទជាច្រើន ដោយយកប្រភេទ Class C ជាគោល។ ចំណែកឯង Class S វិញទើបសម្រាប់វណ្ណៈអភិជន ឬពួកអ្នកមានៗប្រើប្រាស់។ ដូច្នេះហើយរថយន្ត Mercedes ដែលប្រជាពលរដ្ឋអាល្លឺម៉ង់ទូទៅនោះ គឺសម្រាប់ប្រជាពលរដ្ឋថ្នាក់កណ្តលអាចមានលទ្ធភាពទិញបាន។ ក្នុងនោះមានប្រភេទ Class B, C, និង E សម្រាប់ប្រើប្រាស់រត់តាក់ស៊ី និងប្រជាពលរដ្ឋមានលទ្ធភាពមធ្យមអាចទិញយកមកប្រើប្រាស់បាន។ ចំពោះប្រភេទ Class S និង SLk គឺសម្រាប់កំរិតពួកអ្នកមាន និងអភិជនប្រើប្រាស់។
ម្យ៉ាងវិញទៀត ចំពោះប្រភេទរថយន្ត Mercedes ដែលគេយកមានរត់តាក់ស៊ីនេះ គឺសម្រាប់ភ្ញៀវទេសចរអ្នកមានៗ ឬពួកអ្នកមានមិនអាចជិះរថយន្តផ្ទាល់ខ្លួនក្នុងលក្ខខណ្ឌណាមួយ ដូចជាពេលផឹកស្រាជាដើមនោះ ប្រាកដណាស់នឹងហៅរថយន្តតាក់ស៊ី Mercedes នេះជិះមិនខាន។ ព្រោះប្រជាពលរដ្ឋទូទៅភាគច្រើន ជាទូទៅគឺគេជិះឡានក្រុង ឬរថភ្លើងទេ។