មនុស្សម្នាក់មានប្រជាប្រិយភាពឬអត់ គឺទាក់ទងទៅនឹងអត្តចិរិតរបស់ខ្លួន។ បើអ្នកចង់ដឹងថាខ្លួនមានប្រជាប្រិយភាពដល់កំរិតណា ចូរកុំខ្លាចសាកល្បងឆ្លើយនឹងសំនួរដូចខាងក្រោម៖
សំនួរ៖ នៅពេលដែលអ្នកមានលុយច្រើន តើអ្នកនឹងយកលុយទំាងនោះទៅទុកនៅកន្លែងណា?
អ្នកបានជ្រើសរើសចម្លើយ៖ ក. ទុកក្នុងទូខោអាវ
អ្នកគឺជាមនុស្សដែលមានប្រជាប្រិយភាពលំដាប់លេខ១ ស្ទើរតែមនុស្សគ្រប់គ្នាយល់ថាអ្នកគឺជាមនុស្សអាចទុកចិត្តបាន១០០% ហើយចូលចិត្តលេងជាមួយអ្នក និងនៅក្បែរអ្នកទំាងក្តីរីករាយ។ ជឿជាក់ថាមិនថាជានរណាទេ ក៏ចូលចិត្តមនុស្សដូចជារូបអ្នកដែរ៕
អ្នកបានជ្រើសរើសចម្លើយ៖ ខ. លាក់ទុកក្នុងចានបង្គន់
យោងតាមលទ្ធផលនៃការវិភាគ អ្នកជាមនុស្សដែលមិនសូវមានទំនាក់ទំនងជាមួយសង្គមខាងក្រៅទេ ហេតុដូច្នេះហើយទើបមិនសូវមានមនុស្សមកជជែកលេងជាមួយអ្នក ឬក៏មករកអ្នកតៅដើរលេងជាមួយគ្នា។ តើអ្នកយល់ថាគួរធ្វើការកែប្រែខ្លួនឯងដើម្បីឲ្យមានទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងសង្គមខាងក្រៅដែរឬទេ?
អ្នកបានជ្រើសរើសចម្លើយ៖ គ. ដាក់ជាប់ខ្លួនជានិច្ច
ប្រហែលជាអត្តចរិត កាយវិការ ឬអារម្មណ៍របស់អ្នកធ្វើឲ្យមនុស្សគ្រប់រូបយល់ថា អ្នកជាមនុស្សដែលពិបាកនឹងនៅក្បែរ ថែមទាំំងខ្លួនអ្នកផ្ទាល់មានចិត្តប្រកាន់ច្រើនចំពោះអ្នកដទៃ ទើបធ្វើឲ្យអ្នកមិនអាចទទួលបានការចូលចិត្ត និងការទុកចិត្តពីអ្នកផងទំាងពួងបាន។ តាមការពិតទៅ ការដែលចេះរួសរាយរាក់ទាក់ជាមួយអ្នកដទៃ គឺជាប្រការមួយដ៏ប្រពៃ។ ម្តេចក៏មិនសាកល្បងបើកចំហចិត្តរបស់អ្នកសំរាប់អ្នកដទៃម្តងទៅមើល!
អ្នកបានជ្រើសរើសចម្លើយ៖ ឃ. រក្សាទុកក្នុងធនាគារ
អ្នកប្រហែលជាគ្រាន់តែអាចនៅក្នុងរង្វង់មិត្តភក្តិ និងមនុស្សដែលអ្នកធ្លាប់ស្គាល់បានអ្នកមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះថាអ្នកមិនសូវទុកចិត្តមនុស្សដែលមិនធ្លាប់ស្គាល់។ ប្រសិនបើអ្នកអាចបើកចិត្តឲ្យទូលាយជាងនេះបន្តិចទៀតនោះ ប្រជាប្រិយភាពរបស់អ្នកនឹងកាន់តែប្រសើរឡើង៕
បញ្ជាក់៖ នេះគ្រាន់តែជាការធ្វើតេស្ដចិត្តសាស្រ្ដលេងកម្សន្ដប៉ុណ្ណោះ ពុំមែនជាការពិត១០០%នោះទេ ប៉ុន្ដែទាំងនេះ ប្រហែលអាចជាគំនិតយោបល់ជួយដល់ការគិចរបស់អ្នកឱ្យស៊ីជម្រៅជាងនេះ។ មានតែខ្លួនយើងទេ ជាអ្នកជួយខ្លួនឯង ពុំមានអ្នកណាម្ចាស់អាចមកកំណត់ផ្លូរជីវិតរបស់យើងបានឡើយ។