សំលៀង​ពូថៅ​មុនទៅ​កាប់​អុស

មាន​រឿង​និទាន​មួយ​ដែល​​តែង​តែ​ចង​ចាំ​នៅ​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ជា​និច្ច វា​ជា​ទ្រឹស្តី​ជីវិត​មួយ​ គួរ​ឲ្យ​ពិចារណា​ និង​យក​មាន​អនុវត្ត ។ កាល​ពី​ដើម មាន​ឪពុក​ម្នាក់ នៅ​ថ្ងៃ​មួយ​បាន​​ប្រាបក់​ទៅ​កាន់​កូន​ទាំង​ពីរ​នាក់​របស់​គាត់​ថា៖ «ថ្ងៃ​នេះ​ពុក​ចង់​ឲ្យ​កូន​ទៅ​ពី​កាន់​ពូ​ថៅ​ម្នាក់​មួយ​ទៅ​​កាប់​អុស​ក្នុង​ព្រៃ មុន​ថ្ងៃ​លិច​អ្នក​ណា​កាប់​អុស​បាន​ច្រើន​ជាង​គេ ពុក​នឹង​មាន​រង្វាន់​ឲ្យ​ណា?» ។ បន្ទាប់​ពី​សម្តី​ឪពុក​បាន​និយាយ​ចប់​ភ្លាម កូន​ច្បង​ក៏​ប្រញាប់​កាន់​ពូ​ថៅ​ទៅ​កាប់​អុស​នៅ​ឯ​ក្នុង​ព្រៃ​ភ្លាម​តែ​ម្តង​ដោយ​មិន​បង្អង់​ ។ ចំណែក​ឯ​កូន​ពៅ​វិញ ​មិន​បាន​ប្រញាប់​​ដូច​ជា​បង​នោះ​ទេ ប៉ុន្តែ​កូន​ពៅ​បាន​សំលៀង​ពូ​ថៅ​របស់​ខ្លួន​ជា​មុន ទើប​ធ្វើ​ដំណើរ​ទៅ​កាប់​អុស​ក្នុង​ព្រៃ ។ … នៅ​ទី​បញ្ចប់ កូន​ពៅ​បាន​កាប់​អុស​បាន​ច្រើន​និង​លឿន​ជា​កូន​បង ហើយ​ក៏​ជា​អ្នក​ឈ្នះ និង​បាន​ទទួល​រង្វាន់​ពី​ឪពុក​ដែរ ។

ខ្ញុំ​ក៏​បាន​រៀន​តាម​ក្នុង​រឿង​នេះ រាល់​ព្រឹក​មុន​នឹង​ក្រោក​ទៅ​រៀន​ខ្ញុំ​តែង​តែ សំងំ​នៅ​ក្នុង​ភួយ​ជា​មុន​សិន នៅ​ពេល​ដែល​ខ្ញុំ​ភ្ញាក់​ឡើង​ ពិត​ជា​រហ័ស​ដូច​ចិត្ត​មែន លុប​មុខ​ក៏​លឿន ស្លៀក​ពាក់​ក៏រហ័ស ហើយ​រត់​ទៅ​សាលា​ក៏​លឿន (ព្រោះ ហួស​ម៉ោង​ហើយ បើ​មិន​លឿន​ទេ ទៅ​មិន​ទាន់​ទ្វារ​សាលា​ទេ…) ៕

Leave a comment