វាសនា គឺជាសិស្សរៀននៅសាលាដល់ថ្នាក់ទី៨ហើយ ។ មានថ្ងៃមួយវាសនាចេញពីរៀនត្រលប់មកដល់ផ្ទះវិញទាំងសេចក្តីរីករាយ និងសប្បាយចិត្តខ្លាំងណាស់ ព្រោះបានរៀននៅមុខវិជ្ជា និងទ្រឹស្តីដែលគួរឲ្យចាប់អារម្មណ៍ ហើយមកដល់ផ្ទះវិញក៏ចង់អនុវត្តឲ្យម្តាយនិងឪពុកខ្លួនឃើញណាស់ ។ មកដល់ផ្ទះភ្លាមក៏រត់ទៅរកម្តាយរបស់ខ្លួនហើយរៀបរាប់ប្រាប់គាត់ ។
វាសនា៖ «ម៉ាក់ៗ!! ថ្ងៃនេះកូនបានរៀននូវមុខវិជ្ជាមួយសំខាន់ណាស់!!» ។
ម្តាយ៖ «តើថ្ងៃនេះកូនបានរៀនពីអ្វីដែរ? ចេះអត់?» ។
វាសនា៖ «បាទម៉ាក់! ចេះតើ! គឺអំពីច្បាប់នៃទំនាញផែនដីណាម៉ាក់» ។
ម្តាយ៖ «ចឹងកូនបានរៀនពីច្បាប់ញូតន់ហើយមែន?»
វាសនា៖ «បាទម៉ាក់! ដូច្នេះហើយយប់នេះកូនចង់អនុវត្តពិសោធន៍ឲ្យប៉ា និងម៉ាក់មើលណា! ប៉ុន្តែកូនត្រូវការសម្ភារៈខ្លះណា?»
ម្តាយ៖ «ចឹងកូនចង់បានអ្វីដែរ??»
វាសនា៖ «…កូនចង់បានផ្លែប៉ោមធំមួយផ្លែ គឺគ្រប់គ្រាន់ហើយណាម៉ាក់…» ៕