ចៅ​ឆ្លាត

នា​ពេល​ល្ងាច​​ក្នុង​ថ្ងៃ​មួយ​នៃ​ចុង​សប្តាហ៍ មាន​តា និង​យាយ​ពីរ​នាក់​បាន​បបួល​គ្នា​នាំ​ចៅ​តូច​របស់​ខ្លួន​ដែល​មាន​អាយុ​ទើប​ពីរ​ខួប​ជាង​ទៅ​ដើរ​ហាត់​ប្រាណ​កម្សាន្ត​តាម​ទី​សួន​ច្បារ​សាធារណៈ រួច​ក៏​បាន​ដើរ​បណ្តើរ​គ្នា​ និង​នាំ​ចៅ​តូច​នោះ​មក​ដល់​ឯ​មាត់​ទន្លេ​មាន​គេ​​រាំ​ហាត់​ប្រាណ ។ នៅ​​ពេល​នោះ​មេឃ​ក៏​ចាប់​ផ្តើម​ងងឹត​បន្តិច​ៗ​ទៅ ព្រោះ​ជិត​យប់​ហើយ ។ បន្ទាប់​ស្រាប់​តែ​ចាប់​ផ្តើម​ខ្យល់​ត្រជាក់ ហើយ​ខ្យល់​នោះ​ក៏​ចាប់​ផ្តើម​ខ្លាំង​ទៅ​ៗ​ អាកាសធាតុ​ក៏​ចាប់​ផ្តើម​ដូច​ជា​ត្រជាក់​ទៅ​ៗ​តិច​ៗ​ដែរ ។ លោក​យាយ​ក៏​ចាប់​កាន់​ដៃ​ចៅ​របស់​គាត់​ ហើយ​ឱប​ និង​សួរ​ទៅ​កាន់​ចៅ​តូច​នោះ​ថា៖ «ចៅ​សម្លាញ់​យាយ! តើ​ចៅ​រងា​អត់?» ។ ចៅ​គាត់​ក៏​ឆ្លើត​ថា​៖ «បាទ​យាយ!» ។ យាយ​ឮ​ភ្លាម​ដូច​ជា​ភ័យ​ណាស់​ព្រោះ​អត់​បាន​យក​អាវ​ក្រៅទុក​ឲ្យ​ចៅ​ដណ្តប់​ក៏​ប្រាប់​ទៅ​តា៖ «ណែ៎​តា! ធ្វើ​ម៉េច​ទៅ​ចៅ​យើង​វា​រងា​ណាស់​ហើយ​មើល​ទៅ…តា…» ។ លោក​តា​ហើយ​នៅ​តែ​ធ្វើ​ធម្មតា​ហាក់​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ចឹង ប្រាប់​លោក​ថា​កុំ​ទៅ​បារម្ភ​ចៅ​គាត់​មិន​អី​ទេ ហើយ​លោក​តា​ក៏​សួរ​ទៅ​កាន់​ចៅ​ឲ្យ​យាយ​ស្តាប់​ម្តង​ថា៖ «ចៅសម្លាញ់​តា! តើ​ចៅ​ក្តៅ​ស្អុះ​ណាស់​មែន​ទេ​ចៅ?» ។ ចៅ​តូច​នោះ​ក៏​ឆ្លើយ​ទៅ​លោក​តា​ថា៖ «បាទ​តា!» ។ «ឃើញ​អត់​យាយ…»

Leave a comment