នាពេលល្ងាចមួយ ក្នុងក្រុមគ្រួសារមួយកំពុលតែញ៉ាំបាយជុំគ្នា មានម្តាយ ឪពុក និងកូនតូចម្នាក់អាយុ៥ឆ្នាំ ។ ម្តាយបានរៀបចំបាយរួចរាល់អស់ហើយក៏ហៅឪពុកចូលមកពិសាអាហារជុំគ្នា ។ ម្តាយបានដួសបាយឲ្យឪពុក ហើយនិងខ្លួនគាត់ ចំណែកកូនម្តាយបានស្រោបទឹកសម្ល និងមានសាច់ត្រីបន្លែជាពិសេសដាក់ចានបាយកូនឲ្យកូនរៀនញ៉ាំដោយខ្លួនឯង ហើយឪពុកម្តាយក៏ញ៉ាំតាមធម្មតា ។ ប៉ុន្តែកូនគាត់ញ៉ាំលេងឡើងយូរទើបញ៉ាំបាន១ម៉ាត់២ប៉ុណ្ណោះ រីឯឪពុកម្តាយញ៉ាំជិតពាក់កណ្តាលហើយ ។ ម្តាយឃើញកូនដូច្នេះ ក៏ចាប់ញ៉ាំបាយខ្លួនឲ្យឆាប់អស់មុនរួចទៅបញ្ចុក និងបង្រៀនកូនញ៉ាំឲ្យបានច្រើន កុំលេងចឹង។ កូននោះក៏បានញ៉ាំអស់ច្រើនដែរ តែបានតែពាក់កណ្តាលចាន ក៏ពិបាកឲ្យកូនញ៉ាំទៅៗ រហូតដល់និយាយលួងលោមយ៉ាងណាក៏ឈប់ញ៉ាំ ។ ម្តាយក៏ចាប់ផ្តើមខឹងហើយក៏និយាយស្តីថា៖ «ស៊ីឲ្យលឿនទៅ បើនៅតែមិនស៊ីទៀត ម៉ែចាកបាយហ្នឹងឲ្យឆ្កែស៊ីជំនួសហើយណា!!» ។ កូននោះថា៖ «ឆ្អែកហើយម៉ាក់!» ។ ម្តាយឃើញឪពុកកូននោះចង់ថែមបាយទៀតក៏ចាកបាយកូននោះចូលទៅក្នុងចាករបស់គាត់តែម្តងទៅ ។ «ណែ៎ ញ៉ាំទៅប៉ាវា! បាយរបស់កូនយើងទេ!!» ៕