ប្រពន្ធ​គាត់​មានការ​ឈឺ​ចាប់​ខ្លាំង​ណាស់​…

មាន​ប្តី​ប្រពន្ធ​ពីរ​នាក់ ។ ប្រពន្ធ​ទើប​តែ​នឹង​សម្រាល​កូន​រួច​ប៉ុន្មាន​ថ្ងៃ ។ ដោយ​សារ​កូន​គាត់​ជា​កូន​ភ្លោះ ហើយ​ថ្លោស​ទៀត ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​សម្រាល ។ គាត់​បាន​អស់​កម្លាំង​ខ្លាំង រហូត​មក​ដល់​ថ្ងៃ​នេះ​ទើប​គាត់​មាន​កម្លាំង​ឡើង​វិញ​ ហើយ​​អាច​និយាយ​បានដូច​​ធម្មតា គាត់​កូន​ប្រញាប់​ចង់​ជួប​ប្តី​ និង​កូនៗ​ដែល​បាន​កើត​ហើយ​នោះ។ នៅ​ពេល​ដែល​គាត់​ឃើញ​ប្តី និង​កូន​ភ្លោះ​របស់​គាត់​ភ្លាម​គាត់​ក៏​បាន​និយាយ​រៀបរាប់​ពី​ទុក្ខ​លំ​បាក​របស់​គាត់​ទៅ​កាន់​ប្តី​របស់​គាត់​ថា៖ «បង​អើយ​ៗ​បង! អូន​មាន​អារម្មណ៍​ខក​ចិត្ត​ និង​ឈប់​ចាប់​ខ្លាំង​ណាស់​ពេល​សម្រាល​ណា​បង…!» ។

ប្តីក៏​និយាយ​កាន់៖ «បង​ដឹង​ថា​អូន​សម្រាល​កូន​ពិបាក​ និង​ឈឺ​ខ្លាំង​ណាស់​បង​ដឹង​ណា ថា​អូន​លំបាក​ខ្លាំង​ណា​ស់!!» ។

ប្រពន្ធ៖ «ឈប់​សិន​បង អូន​ចង់​ប្រាប់​ពី​ការ​ឈឺ​ចាប់​របស់​អូន​ឲ្យ​បង​ដឹង​ណា!» ។

ប្តី៖ «ម៉េច​ហើយ​? និយាយ​មក​អូន!» ។

ប្រពន្ធ៖ «អូន​មាន​ការ​ឈឺ​ចាប់​ខ្លាំ​ងណាស់​ដឹង​ទេ​បង​ថា​អូន​នៅ​ពេល​សម្រាល​កូន​ភ្លោះ​យើង អូន​អស់​កម្លាំង​ខ្លាំង​មិន​អាច​យក​ទូរស័ព្ទ​មក​ថត​រូប​ selfie និង​កូន​ភ្លាម​ដើម្បី​ post ក្នុង​ facebook!!…»

ប្តី៖ «????????» ។

ប្រពន្ធកាន់​ទូរស័ព្ធ​ថត​បណ្តើរ​និយាយ​បណ្តើរ៖ «ស្តាយ​ណាស់​ដល់​ថ្ងៃ​នេះ​បានៗ​ថត​ post ! ចូល​មកបង​​ថត​ post ជុំ​គ្នា… » ៕

Leave a comment