ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​នារី​ដែល​ខ្ញុំ​ស្រលាញ់

វីរៈ រៀង​រាល់​ចុង​សប្តាហ៍​តែង​តែ​នៅ​ផ្ទះ ព្រោះ​គ្មាន​សង្សារ​ឯណា​ដើរ​លេង​និង​គេ​នា​ថ្ងៃ​ឈប់​សម្រាក​ទេ ហើយ​ក៏​មិន​សូវចេញ​ទៅ​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ​ដែរ។ ស្រាប់​តែ​មាន​​ថ្ងៃ​មួយ​នា​ចុង​សប្តាហ៍ ម្តាយ​របស់​វីរៈ​ឃើញ​វីរៈ​ដេក​មើល​តែ​ទូរទស្សន៍​នៅ​តែ​ក្នុងផ្ទះ​ គាត់​ក៏​សួរ​ទៅ​កាន់​វីរៈ​ថា៖ «កូន​ប្រុស នា​ថ្ងៃ​ចុង​សប្តាហ៍​ដ៏​មនោរម្យ​នេះ កូន​ពុំ​មាន​ណាត់​ជា​មួយ​នរណា​ទៅ​លេង​នៅ​ឯណា​និង​គេ​ឯង​ទេ?» ។ វីរៈ​ក៏​តប​វិញ​ថា៖ «កូន​ប្រុស​របស់​ម៉ាក់​ម្នាក់​នេះ ឥឡូវ​នេះ​គ្មាន​នារី​ណា​ម្នាក់​មក​បេតី​នោះ​ទេ!»​ ។ អ្នក​ម្តាយ​ក៏​និយាយ​លួង​លោម​កូន​ប្រុស​របស់​គាត់​ថា៖ «ប្រហែល​ជា​មិន​ទាន់​ដល់​គូ​ទេ​មាន​ទៅ​កូន ឬ​ក៏​មិន​មាន​នារី​ណា​មើល​ឃើញ​ចំណុច​ក៏​ល្អ​របស់​កូន​ម៉ែ​នៅ​ឡើយ​ណា​កូន​កុំ​សោក​សៅ​ថ្វី! ចុះ​ប្រសិន​បើ​មាន​នារី​ម្នាក់​ព្រម​ស្រលាញ់​កូន​ តើ​កូន​សុខ​ចិត្ត​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នារី​ម្នាក់​នោះ​ទៅ?» ។ វីរៈ​ក៏​តប​ភ្លាម​តែម្តង៖ «ប្រសិន​បើ​ក្នុង​ពេល​នេះ​មាន​នារី​ម្នាក់​ស្ម័គ្រ​មក​ស្រលាញ់​កូន​មែន​នោះ កូន​ក៏​សុខ​ចិត្ត​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​នាង​ដែរ​ណា​ម៉ែ!!» ។ ម្តាយ​របស់​វីរៈ​ក៏​និយាយ​ទៀត​ថា៖ «កូន​ល្អ​របស់​ម៉ែ ម៉ែ​ពិត​ជា​ស្រលាញ់​កូន​ណាស់ ​កូន​ព្រម​ធ្វើ​អ្វី​ដើម្បី​ម៉ែ​មែន​ទេ​កូន អញ្ចឹង​ឆាប់​ក្រោប​ឡើង​ជួយ​លាង​ចាន​ និង​បោស​ផ្ទះ​ជូត​ផ្ទះ​ឲ្យ​បាន​ស្អាត​ផង​ណា​កូន!!» ។ «បាទ!​ ម៉ាក់…​ ហឺយ… ថា​មែន​ថាមែន…ឲ្យ​តែ​នៅ​ផ្ទះ​ដឹង​ថា​ជៀស​មិន​ផុត​ពី​ម៉ែ​ប្រើ​ឲ្យ​ធ្វើ​ការ​…» ។

Leave a comment