អ៊ុំនិង​ក្មួយ​ដូច​​តែ​គ្នា​ហ្នឹង

អាប៉ូយ​គឺ​ជា​ក្មេង​ម្នាក់​ដ៏​រពឹស តែង​តែ​លេង​ដល់​របស់​របរ​ក្នុង​ផ្ទះ​ខូច​ខាត​អស់​ហើយ​ត្រូវ​ម្តាយ​វា​​វៃ​យំ​ជា​រឿយៗ ។ មាន​ថ្ងៃ​មួយ​អា​ប៉ូយ​បាន​លួច​យក​ត្រី​ក្លឹម​របស់​ជីតា​វា​ចិញ្ចឹម​ជា​យូរ​មក​ហើយ​នោះ​មក​លេង។

ដំបូង​អាប៉ូយ​កាន់​កែវ​ដាក់​ត្រី​ក្លឹម​នោះ​មើល​ចុះ​មើល​ឡើង គិត​ថា​នឹង​លេង​ត្រី​ក្លឹម​ទាំង​នោះ​យ៉ា​ង​ដូច​ម្តេច ។ បន្ទាប់​មក​អាប៉ូយ​ក៏​ចាកត្រី​ទាំង​នោះ​ចូល​ទៅ​ក្នុង​ចាន​ដែក​ធំ​មួយ​រួច​លេង​ស្ទូច​ត្រី ។ ត​មក​ទៀត ក៏​រៀន​លេង​តាម​គេ​ឲ្យ​ត្រី​ទាំង​នោះ​ជល់គ្នា ហើយ​បន្ទាប់​មក​ទៀត​លេង​ចាក់​ត្រី… ដល់​ចុង​ក្រោយអាប៉ូយ​ឃើញ​ម្តាយ​វា​កំពុង​ធ្វើ​ត្រី​នៅ​ផ្ទះ​បាយ​ដើម្បី​ជា​ម្ហូប​នា​ពេល​ល្ងាច​នេះ អាប៉ូយ​ក៏​រៀន​យក​ត្រី​ទៅ​ធ្វើ​តាម​​ម្តាយ​ទៅ រហូត​ដល់​ត្រី​ទាំង​នោះស្លាប់​អស់​តែ​ម្តង។ អាប៉ូយ​ក៏​យក​ត្រី​ទាំង​ទៅ​ប្រាប់​ម្តាយ​វា​ថា​ខ្លួន​បាន​ធ្វើ​ម្ហូប​សម្រាប់​ល្ងាច​នេះ​ហើយ​ៗ។ ពេល​ឃើញ​ត្រី​ក្លឹម​ងាប់​អស់​ហើយ​ដូច្នេះ​ គាត់​ខឹង​អាប៉ូយ​ខ្លាំង​ណាស់​ដែល​យក​ត្រី​ជីតា​វា​លេង​ដល់​យ៉ាង​នេះ ក៏​វៃ​អា​ប៉ូយ​យំ​ទៀត​ទៅ។

អាប៉ូយ​អង្គុយ​យំ​យ៉ាង​ខ្លាំង​នៅ​មុខ​ផ្ទះ​បាយ នៅ​ពេល​នោះ​អ៊ុំរបស់​អាប៉ូយ​ក៏​បាន​មក​ដល់​ ហើយ​ដើរ​ទៅ​និយាយ​លួង​លោម​​អាប៉ូយ​កុំ​ឲ្យ​យំ​ត​ទៀត​ថា៖ «ក្មួយ​ប្រុសៗៗ! ឈប់​យំ​ទៀត​ទៅ​ណា​យំ​ចឹង​មិន​ល្អ​ទេ កូន​ប្រុស​គេ​មិន​ឲ្យ​យំ​ទេ​ណា បើ​មិន​ចឹង​ពេល​ធំ​ឡើង​រក​ប្រពន្ធ​មិន​បាន​និង​គេ​ទេ​ណាក្មួយ!» ។​ អាប៉ូយ​ឈប់​យំ​បន្តិច​និយាយ​ទៅ​កាន់​អ៊ុំ​វា​ថា៖ «ធ្វើ​ដូច​អ៊ុំ​ឯង​ខ្លួន​ឯង​មាន​ប្រពន្ធ​ចឹង នៅ​រក​មិន​ទាន់​បាន​ណាអី?! ចេះ​មក​ទូន្មាន​គេ​ចឹង​ទៅ​កើត!» ហើយ​ក៏​យំ​ត​ទៀត​ទៅ។

Leave a comment