ឡាន​ក្រុង

នា​ព្រឹក​មួយ មាន​មនុស្សម្នា​​ជា​ច្រើន​កំពុង​ប្រជ្រៀត​គ្នា​ឡើង​ជិត​ឡាន​ក្រុង មាន​បុរស​វ័យ​ចំណាស់​ពីរ​នាក់​ធ្វើ​ដំណើរ​មួយៗ​ទៅ​សំដៅ​ទៅ​ឡាន​ក្រុង​នោះ ដោយ​មិន​ប្រញាប់​ឡើង​ឡាន​ក្រុង​ព្រោះ​ខ្លាច​អស់​កន្លែង​ដូច​គេ​ឯង​នោះ​ទេ។

ពីរ​នាក់គាត់​រៀប​ឡើង​ឡាន​បណ្តើរ​និយាយ​គ្នា​បណ្តើរ​៖

«ឯង​ដើរ​មួយៗ​ចឹង​មិន​ខ្លាចតិច​ទៀត​អស់​កន្លែង​អង្គុយ​ទេ​?»

«មិន​អី​ទេ​ពួក​យើង​ចាស់​ហើយ​មិន​ប្រញាប់​ដូច​ក្មេង​ទេ គ្នា​ប្រញាប់​ទៅ​ធ្វើ​ការ​ងារ​ណា​ពួក​យើង​គ្មាន​ការ​អី​ប្រញាប់​ដូច​គេ​ទេ»

«អូ!​ចឹង! ប៉ុន្តែ​អត់​កន្លែង​អង្គុយ​​ឈរ​លើ​ឡាន​ក្រុង​ចឹង​ យើង​ចាស់​ហើយ​អាច​ទ្រាំ​បាន​ដែរ??»

«រឿង​ហ្នឹង​កុំ​ភ័យ ម៉េច​គិត​ថា​ខ្លួន​ឯង​នៅ​ក្មេង​ទៀត កាល​យើង​នៅ​ក្មេង​ក្រែង​ធ្លាប់ទុក​កន្លែង​ឲ្យ​មនុស្ស​ចាស់​អង្គុយ​ដែរ​តើ?»

Leave a comment