មានមនុស្សស្រីម្នាក់ស្រែកយំនៅកន្លែងចងការប្រាក់មួយ នាងជំពាក់លុយពួកចងការប្រាក់នោះច្រើនណាស់ ដល់ពេលត្រូវសងគ្មានប្រាក់ឲ្យគេ នាងក៏ស្រែកយំនៅកន្លែងចងការប្រាក់នោះថា៖ «តើធ្វើយ៉ាងណាទើបអ្នកទាំងអស់គ្នាព្រមលើកលែងឲ្យខ្ញុំទៅ ខ្ញុំគ្មានលុយសងទេ!!»។ មេចងការប្រាក់ម្នាក់ក៏បានចេញមកនិយាយថា៖ «មានអ្វីពិតទេ តាមទម្លាប់ចាស់ចុះ ជំពាក់១ម៉ឺនដុល្លា បើមិនសងត្រូវកាត់ម្រាមដៃមួយចោល!!» ។ បុរសម្នាក់ដែលកំពុងតម្រង់ជួរចាំខ្ចីលុយក៏បានធ្លោយមាត់និយាយថា៖ «មើលទៅពួកយើងយ៉ាងច្រើនប្រហែលជាមិនអាចខ្ចីបានរហូតដល់១១ម៉ឺនទេ!!» ។