អាសុខនៅសាលារៀនតែងតែត្រូវក្មេងៗនៅសាលាធ្វើបាប ម្តងគេថាវាលួចជ័រលុប ម្តងគេថាវាខ្ចីខ្មៅដៃគេមិនសង ម្តងគេថាវាលួចដេកក្នុងថ្នាក់ ហើយម្តងទៀតគេថាវានោមដាក់ខោជាដើម។ ប៉ុន្តែអាសុខថាខ្លួនមិនបានធ្វើដូច្នោះទេ ។
ថ្ងៃមួយពេលត្រលប់ទៅផ្ទះវិញក៏រអ៊ូរឿងទាំងនេះប្រាប់ទៅម្តាយ ហើយថាគេគំរាមថានឹងប្រាប់គ្រូទៀតផង អាសុខខ្លាចខ្លាំងណាស់។ ដូច្នេះហើយ ម្តាយអាសុខក៏លួងកូនខ្លួនឯងថា៖ «កូនកុំខ្លាចអីណា បើកូនមិនបានធ្វើផងខ្លាចគេទូលពិតប្រាប់គ្រូធ្វើអី មិនអីទេណាកូនកុំខ្លាចណា ទះដៃតែម្ខាងវាមិនឭសូរអ្វីនោះទេ…» ។ បានម្តាយប្រាប់ដូចនេះហើយក៏ធូរចិត្តជាខ្លាំង។
លុះដល់ព្រឹកឡើង អាសុខទៅសាលារៀន នៅពេលដែលក្មេងៗទាំងអស់នោះធ្វើបាបវាទៀត វាក៏បានប្រាប់ទៅតាមសម្តីម្តាយថា៖ «យើងមិនខ្លាចឯងទៀតទេ ឯងចង់និយាយអ្វីនិយាយទៅ យើងមិនខ្វល់ ព្រោះថាម៉ាក់យើងប្រាប់ហើហថាទះដៃម្ខាងវាមិនឮនោះទេ…» មិនបានទាន់និយាយចប់ស្រួលបួលផងក្មេងម្នាក់ក៏លើកដៃម្ខាងឡើងហើយទះទៅមុខអាសុខតែម្តង…។ អាសុខក៏ស្រែកយំបណ្តាហើយនិយាយបណ្តាថា៖ «ម៉ាក់ៗ… ម៉ាក់ឯងកុហកកូន…ហឺៗៗ… កូនឈប់ជឿម៉ាក់ឯងទៀតហើយ…» ។