មានព្រឹកថ្ងៃមួយ មានបុរសម្នាក់កំពុងទទួលទានអាហារពេលព្រឹកនៅហាងគុយទាវមួយម្តុំផ្សារអូរប្ញស្សី ស្រាប់តែមាននារីមានយ៉ាងស្អាត ហើយក្មេងទៀត មើលទៅគួរឲ្យស្រលាញ់មែនទែន។ ពួកគាត់ទាំងពីរនិយាយត្រូវគ្នាណាស់ ហើយបានផ្លាស់ប្ដូរលេខទូរស័ព្ទគ្នាទុកទាក់ទងគ្នានៅថ្ងៃក្រោយទៀត។ ក្រោយមកនារីម្នាក់នោះ បានខលទូរស័ព្ទទៅនិយាយ និងទាក់ទងជាមួយគាត់ជារៀងរាល់ថ្ងៃតែម្តង។ បុរសនោះ គាត់យល់ច្បាស់ពីចិត្តគំនិត និងចិត្តរបស់នារីដ៏ស្អាតនោះខ្លាំងណាស់ ប៉ុន្តែគាត់ដឹងច្បាស់ពីលក្ខខណ្ឌរបស់ខ្លួនគាត់ណាស់ គឺមិនសាកសមនឹងធ្វើដូចនោះទេ ហើយគាត់ក៏បានបដិសេធនឹងនាងទៅ។ … ព្រោះថាគាត់គ្មានលុយដើម្បីទិញធានារ៉ាប់រងពីនារីស្អាតម្នាក់នោះទេ!!