បុរសទី១៖ «អេ! សម្លាញ់! កើតអីហ្នឹង? ឈ្លោះគ្នាជាមួយនឹងមិត្តស្រីមែន??» ។
បុរសទី២៖ «អឺ! មែនហើយសម្លាញ!» ។
បុរសទី១៖ «ថាលេងសោះចេះត្រូវដែរ ហើយឈ្លោះគ្នាពីរឿងអីទៀតហើយ?» ។
បុរសទី២៖ «មិត្តស្រីគ្នា នាងប្រាប់ឲ្យគ្នាបែកពីមនុស្សស្រីម្នាក់!» ។
បុរសទី១៖ «ហើយចុះឯងប្រាប់នាងថាម៉េចវិញ?» ។
បុរសទី២៖ «ចុះមានថាម៉េច?! គ្នាមិនព្រម!» ។
បុរសទី១៖ «ចឹងនាងមិនខឹងនឹងឯងខ្លាំងណាស់ហើយ! ឯងក៏ចឹងដែរ មាននាងហើយទៅរកមួយទៀតចឹង?» ។
បុរសទី២៖ «វាមិនដូចឯងគិតទេ… គ្នាមានគាត់មុននាងណា?»
បុរសទី១៖ «ហា៎! ថាម៉េច? ចឹងផង? ទេ! បើឯងស្រលាញ់នាងខ្លាំងធ្វើតាមនាងទៅ!»
បុរសទី២៖ «ម៉េច?! ឯងចង់ឲ្យម្តាយគ្នាខឹងស្លាប់មែនបានចឹង? ព្រោះនាងចង់ឲ្យគ្នាចេញពីម្នាយគ្នាទៅនៅជាមួយនាងហ្នឹងណា!!» ។