លុយ

មាន​បុរស​ម្នាក់ ដែល​គាត់​បាន​ធ្វើ​ការ​ពេញ​មួយ​ជីវិត​របស់​គាត់​ហើយ លុយ​របស់​គាត់​ដែល​បាន​មក​គឺ​សន្សំ​ទុក​ទាំង​អស់។ គាត់​គឺ​ជា​មនុស្ស​កំណាញ់​ម៉ៅ​ស្វិត​ខ្លាំង​ណាស់ ពិសេស​ចំពោះ​រឿង​លុយ គឺ​គាត់​មិន​ដែល​ឲ្យ​លុយ​របស់​គាត់​របេះ​ចេញ​សូម្បី​តែ​មួយ​រៀល​លុយ​ខ្មែរ​ក៏​ដោយ។ គាត់​ស្រលាញ់​លុយ​ជាង​អ្វី​ៗ​ទាំង​អស់ ហើយ​មុន​ពេល​ដែល​គាត់​ស្លាប់​នោះ គាត់​បាន​ប្រាប់​ប្រពន្ធ​របស់គាត់ថា​៖ «​ឥឡូវ​សូម​អូន​ស្តាប់​បង ពេល​ដែល​បង​ស្លាប់​បាត់​ទៅ​បង​ចង់​ឲ្យ​អូន​យក​លុយ​របស់​បង​ទាំង​អស់​ដាក់​ក្នុង​មឈូស​ទៅ​ជា​មួយ​បង បង​ចង់​យក​លុយ​របស់​បង​ទៅ​ប្រើ​ឲ្យ​ជាតិ​ក្រោយ​ទៀត»។ ហើយ​គាត់​ក៏​ឲ្យ​ប្រពន្ធ​គាត់​សន្យា​ជា​មួយ​គាត់។

នៅ​ថ្ងៃ​មួយ​នោះ​ក៏​មក​ដល់ គាត់​ក៏​បាន​ស្លាប់​បាត់​ទៅ ប្រពន្ធ​របស់​គាត់​ក៏​បាន​រៀប​ចំ​ពិ​ធី​បុណ្យ​ជូន​គាត់។ ពេល​ពិធី​បុណ្យ​នោះ​ចប់ អាចារ្យ​រៀប​ចំ​បិទ​មឈូស ប៉ុន្តែ​ប្រពន្ធ​គាត់​ប្រាប់​ថា៖ «​ចាំ​មួយ​ភ្លែត ខ្ញុំ​បាន​សន្យាជាមួយ​គាត់​ថា ខ្ញុំ​នឹង​ដាក់​លុយ​របស់​គាត់​ទាំង​អស់​ទៅ​ជា​មួយ​គាត់ ខ្ញុំ​មិនអាច​កុហកគាត់​បាន​ទេ» ។ អាចារ្យ​ក៏​សួរ​ថា៖ «​តើ​ពិត​ជា​ត្រូវ​ដាក់​លុយ​ទាំង​អស់​ទៅ​ជា​មួយ​គាត់​មែន​ទេ?​» ប្រពន្ធ​ក៏​ឆ្លើយ​ថា៖ «​ខ្ញុំ​បាន​តម្កល់​លុយ​ទាំង​នោះ​នៅ​ក្នុង​គណនេយ្យ​ខ្ញុំ​នៅ​ធនាគារ​រួច​ហើយ ខ្ញុំ​​​បាន​សរសេរ​មូលប្បទានបណ្ណ​ (ហ្សែក) ដាក់​ឲ្យ​គាត់​ជំនួស​វិញ» ។

Leave a comment