មានអ្នកជំនួញម្នាក់ ដើរចូលទៅក្នុងធនាគារដ៏ល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិក ដើម្បីរកខ្ចីប្រាក់មួយចំនួន។ គាត់ថា គាត់នឹងទៅអឺរ៉ុបចំនួនពីរសប្តាហ៍ដើម្បីធ្វើជំនួញ ដូច្នេះ គាត់ត្រូវការខ្ចីលុយធនាគារនោះចំនួន៧០០០ដុល្លារ។ ហើយបុគ្គលិករបស់ធនាគារសួរគាត់រកវត្ថុមកបញ្ចាំ ដើម្បីដាក់នៅធនាគារជាថ្នរក្នុងការខ្ចីលុយចំនួន៧០០០ដុល្លារនោះ។ ម្លោះហើយអ្នកជំនួញនោះក៏យកសោរឡាន Rolls Royce ដែលបានចតលើផ្លូវមុខធនាគារនោះមកបញ្ចាំ។ បុគ្គលិករបស់ធនគារពិនិត្យច្បាស់លាស់ហើយ ក៏យល់ព្រមយកឡាននោះជាវត្ថុបញ្ចាំ ហើយឲ្យបុគ្គលិកបើកយកឡាននោះទៅចតទុកនៅក្នុងចំណតរបស់ធនគារ និងឲ្យប្រាក់ទៅអ្នកចំនួញនោះខ្ចីទៅធ្វើការរកស៊ី។
ពីរសប្តាហ៍ក្រោយមក បុរសអ្នកជំនួញនោះក៏បានវិលត្រលប់មកវិញ ហើយបង់ប្រាក់ចំនួន៧០០០ដុល្លារ ទៅឲ្យធនាគារវិញ និងថែមការប្រាក់ចំនួន១០ដុល្លារបន្ថែមពីលើ។
បុគ្គលិកធនាគារនោះនិយាយរាក់ទាក់ និងគួរសមជាមួយអ្នកជំនួញនោះថា៖ «ពួកយើងពិតជារីករាយណាស់សម្រាប់ការវិលត្រលប់មកវិញរបស់លោក និងប្រកបដោយជោគជ័យ តែពួកយើងបានពិនិត្យមើលទៅដឹងថា លោកជាកំពូលមហាសេដ្ឋីម្នាក់នៅអឺរ៉ុប តើហេតុអ្វីបានជាលោកមកខ្ចីលុយតែ ចំនួន៧០០០ដុល្លារ ដូច្នេះទៅវិញ?»
អ្នកជំនួញនោះក៏សួរតបវិញថា៖ «តើមានកន្លែងណាផ្សេងទៀត ដែលអាចឲ្យខ្ញុំទុកឡានរបស់ខ្ញុំពីរសប្តាហ៍អស់ត្រឹមតែ១០ដុល្លារដូចក្នុងធនគាររបស់លោកនោះ?» ។