ដើម្បីរំលឹកមេរៀនប្រភាគ ដែលបានរៀនកាលពីថ្ងៃមុននោះ គ្រូបានប្រើភីហ្សា ដើម្បីឲ្យសិស្សទាំងអស់នាំគ្នាគិតពិចារណាទាំងអស់គ្នា។ បន្ទាប់មកគ្រូការចាប់ផ្តើមសួរថា បើគាត់កាត់ភីហ្សានោះជាពីរបន្តគ្នារហូត តើយើងបានប៉ុន្មានចំណែកដែរ?
«ឥឡូវនេះ ពួកឯងត្រូវចាំឆ្លើយបន្តបន្ទាប់គ្នាណា»។
សិស្សទី១ ក៏ឆ្លើយភ្លាមថា ២ បន្ទាប់នោះសិស្សទី២ក៏ឆ្លើយបន្តភ្លាមថា ៤ ចំណែកឯសិស្សទី៣ក៏ស្ទុះវឹងឆ្លើយបន្តទៀតថា ៨ ។
«ល្អ! សូមកូនៗឆ្លើយបន្តទៀត…» ។
សិស្សទី៤ ក៏ចាប់ផ្តើមឆ្លើយទៀតថា ១៦ សិស្សទី៥ ឆ្លើយថា ៣២ ។
«ត្រូវហើយ! ល្អ បន្តទៀត…»
គ្រូចង្អុលចំសិស្សទី៦ «ចុះកូនឯងម៉េចក៏មិនឆ្លើយអញ្ចឹង?»
សិស្សទី៦ក៏គិតបន្តិច រួចទើបបានឆ្លើយថា៖ «លោកគ្រូ ក្នុងថ្នាក់រៀនរបស់ពួកយើងមានតែ៣០នាក់ទេ! ចាំបាច់ចែកធ្វើអីទៀតទៅ ចំនួនប៉ុណ្ណឹង គឺល្មមនឹងអាចចែកគ្នាហូបបានហើយ លោកគ្រូធំជាងគេ លោកគ្រូយកពីរដុំទៅហូបទៅណា៎!» ៕