ត្រ​ចៀក​ខ្ញុំ​មិន​សូវ​ល្អ

តា​ផាន់​គាត់​កាន់​តែ​មាន​វ័យ​ចំណាស់​ទៅ​ៗ​ហើយ គាត់​ចេះ​តែ​គិត​ថា​ត្រចៀក​របស់​គាត់​ប្រហែល​ជា​មាន​បញ្ហា​ស្តាប់​មិន​សូវ​បាន​ដូច​គេ​ឯង​ធម្មតា​នោះ​ទេ។ ដូច​នេះ​គាត់​ក៏​សម្រេច​ចិត្ត​ទៅ​រក​គ្រូ​ពេទ្យ​ដើ​ម្បី​ធ្វើ​ការ​ព្យាបាល​តែ​ម្តង ។

«​លោក​គ្រូ​ពេទ្យ! ត្រ​ចៀក​ខ្ញុំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មិន​បាន​ស្តាប់​គេ​ឯង​ទៅ​ហើយ កាន់​តែ​ខ្សោយ​ទៅ​ៗ​ហើយ សូម្បី​តែ​ផោម​ខ្លួន​ឯង​ក៏​ស្តាប់​លែង​លឺ​ទៅ​ហើយ​ដែរ​ លោក​គ្រូ​ពេទ្យ! តើ​ត្រចៀក​របស់​ខ្ញុំ​យ៉ាង​ម៉េច​ទៅ​ហើយ ឆាប់​ប្រាប់​ខ្ញុំ​មក!!​» គាត់​ក៏​សួរ​ទៅ​កាន់​លោក​គ្រូ​ពេទ្យ ។

លោក​គ្រូ​ពេទ្យ​ក៏​ឆ្លើយ​តប​ទៅ​គាត់​វិញ​ថា​៖ «​បើ​អញ្ចឹង​ញ៉ាំ​ថ្នាំ​ពីរ​បី​ថ្ងៃ​សាក​មើល​សិន​ទៅ ក្រែង​ល​បាន​ធូរ​ស្បើយ​ខ្លះ​ណា​លោក​អ៊ុំ!!​»

តាផាន់​ក៏​សួរ​ត​ទៀត​ថា៖ «​ពិត​ជា​មាន​ប្រសិទ្ធិ​ភាព​ពិត​ប្រាកដ​មែន​ឬ​ក៏​អី? លោក​គ្រូ​ពេទ្យ?​»

លោក​គ្រូ​ពេទ្យ​ក៏​ឆ្លើយ​តប​ទៅ​គាត់​វិញ​ទៀត​​ថា៖ «​បើ​ពុំ​នោះ​សោក​ខ្ញុំ​ក៏​អស់​បធ្យោបាយ​ហើយ​អញ្ចឹង​នោះ មាន​តែ​សុំ​ឲ្យ​អ៊ុំ​ប្រុស​មេ​ត្តា​ផោម​ឲ្យ​លឺ​ជាង​នេះ​បន្តិច​ទៅ​អញ្ចឹង…»

Leave a comment