ចំណី​ចំណុក និង​ម្ហូប​ទាំង១០​មុខ​ ដែល​មិន​គួរ​រំលង​នៅ​កម្ពុជា

ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ភាគ​ច្រើន​ក្រៅ​ពី​ការ​ស្លៀក​ពាក់ គឺ​យក​ការ​ហូប​ចុក​ជា​រឿង​សំខាន់ ។ ក្នុង​​ថ្ងៃ​នេះ​ ខ្ញុំ​សូម​ណែនាំ​នូវ​មុខ​ម្ហូប​មួយ​ចំនួន គឺ​មាន​រហូត​ទៅ​ដល់​១០​មុខ​ឯង​នោះ ដែល​បរទេស ឬ​ជន​ជាតិ​គេ ភាគ​ច្រើន​អាច​ជា​ភ្ញៀវ​ទេសចរណ៍ ពូក​គាត់​អាច​បរិភោគ​នូវ​អាហារ​ក្នុង​ស្រុក​ខ្មែរ​យើង​បាន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ម្ហូប​ទាំង​នេះ​មិន​មែន​ជា​បរទេស​ ដែល​ចូល​ចិត្ត​ហូប ចំពោះ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង នៅ​តាម​គេហដ្ឋាន ភោជនីយដ្ឋាន មិន​ថា​ទី​ដ្ឋាន​ណា​ទេ ក៏​ជា​ទី​ពេញ​និយម​សម្រាប់​ប្រពល​រដ្ឋ​ខ្មែរ​យើង​ដែរ ។ ជា​ការ​ពិត​ណាស់​ម្ហូប​ខ្មែរ​ គឺ​មាន​ច្រើន​ប្រភេទ គ្រប់​មុខ​ទាំង​អស់​ មាន​ច្រើន​ឥត​គណនា ដោយ​ឡែក​ក្នុង​ថ្ងៃ​នេះ​ខ្ញុំ​សូម​បង្ហាញ​ត្រឹម​តែ​ ចំណី​ចំណុកម្ហូប​អាហារ​ខ្មែរ​យើង​ ដែល​ទទួល​ការ​ពេញ​និយម​ត្រឹម​តែ​ ១០​ មុខ​ប៉ុណ្ណោះ។

១. បាយ​សាច់​ជ្រូក​ចៀន (អាច​មាន​ពង​ទា ខ ឬ​ចៀន)

២.​ ត្រី​អាម៉ុក

៣. សម្ល​ការី​ខ្មែរ

៤. ឡាប​ខ្មែរ (ឬ​ឡាប​សាច់​គោ)

៥. នំ​បញ្ចុក (ផ្សំ​ជា​មួយ​និង សម្ល​ខ្មែរ ឬ​ការី​ជាដើម)

៦. ក្តាម​ឆា​ម្រេច​ខ្ចី

៧. ញាំ​អង្ក្រង​សាច់​គោ

៨. មឹក​អាំង

៩. ចាហួយ​ទឹក

១០. ត្រី​ចៀន

Leave a comment