ភ្លេច

មាន​យាយ​តា​ពីរ​នាក់​ប្តី​ប្រ​ពន្ធ មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ ដូច​នេះ​ពួក​លោក​ទាំង​ពីរ​នាក់​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​ណាស់។ នៅ​ថ្ងៃ​មួយ​នោះ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​សួរ​គ្រូ​ពេទ្យថា តើ​មាន​វិធី​សា​ស្រ្ត​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​ពេក​ដូច​នេះ​ទេ? លោក​គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​ពួក​គាត់​ទាំង​ពីរ​នាក់​វិញ​ថា តាយាយ​ទាំង​ពីរ​នាក់​ហ្នឹង គឺ​មាន​អាយុ​ច្រើន​ណាស់​ហើយ​ ឈាន​ចូល​ដល់​វ័​យ​ចាស់​ជរា​គ្មាន​វិធី​សាស្រ្ត​ណា​អាច​កែ​ខៃ​បាន​ទេ មាន​តែ​តា​យាយ​ទាំង​ពីរ​នាក់​ព្យាយាម​កត់​ត្រា​ពី​សកម្មភាព​ផ្សេងៗ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​តែ​ប៉ប៉ុណ្ណោះ​។ បន្ទាប់​ស្តាប់​ប្រសាសន៍​គ្រូ​ពេទ្យ​រួច ពួក​គាត់​ក៏​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​វិញ។ នៅ​ពេល​ដែល​ទៅ​ដល់​ផ្ទះ យាយ​អស់​កំលាំង​ក៏​អង្គុយ​ចុះ ហើយ​ប្រើ​តា​ឲ្យ​ទៅ​យក​ទឹក​ដោះ​គោមួយ​កែវ ហើយ​គាត់​ប្រាប់​ទៀត​ថា តា​ឯង​កត់​ទុក​ផង។ បន្ទាប់​មក​តា​ក៏​តប​ទៅ​យាយ​វិញ​ថា៖ «ត្រឹម​តែ​ប៉​ប៉ុណ្ណឹង ចាំ​បាច់​ទៅ​កត់​ធ្វើ​ស្អីយាយវា!!» ។ ស្រាប់​តែ​ពេល​គាត់​បក​មក​វិញ​ ដោយ​យក​ឡុក​ឡាក់​មួយ​ចាន​មក ហើយ​យាយ​ឃើញ​ក៏​ថា៖ «​ថា​តា​ឯង​ភ្លេច​ ភ្លេច​មែន ថា​ហើយ​ឲ្យ​ចៀន​ពង​ទា​ថែម​ផង​អត់​ទៀត…» ៕

Leave a comment