មានស្រីស្អាតម្នាក់បានស្នាក់នៅក្នុងសណ្ឋាគារដ៏ទំនើបមួយអស់១យប់ ព្រឹកឡើងនៅពេលទូទាត់ថ្លៃបន្ទប់ ស្រាប់តែត្អូញថាថ្លៃបន្ទប់គឺថ្លៃខ្លាំងណាស់ គ្រាន់តែស្នាក់នៅ១យប់សោះអស់ដល់ទៅ១២០ដុល្លា។ នាយកគ្រប់គ្រងក៏មកហើយបកស្រាយប្រាប់ថា ដោយសារតម្លៃនេះខាងសណ្ឋាគារបានបូកបញ្ចូលនូវសេវាកម្មជាច្រើនដូចជា អាងហែលទឹក ស្ទីម ម៉ាស្សា និងWifiជាដើម។ ប៉ុន្តែ ភ្ញៀវស្រីនោះក៏តបថានាងមិនបានប្រើប្រាស់នូវសេវាកម្មទំាងនោះទេ។ រួចនាយកនោះក៏តបវិញទៀតថា ខាងសណ្ឋាគារផ្តល់សេវាឲ្យហើយ បើមិនប្រើជារឿងរបស់ភ្ញៀវទេ តែតម្លៃនៅតែត្រូវបង់ដដែរហ្នឹង។ ភ្លៀវស្រីស្អាតនោះមិននិយាយអ្វីច្រើនទេ គ្រាន់តែដកលុយពីកាបូបចំនួន២០ដុល្លា បង់ថ្លៃបន្ទប់ហើយនិយាយថា អញ្ចឹងកាត់កងថ្លៃដែលនាយកនោះបានដេកជាមួយនាង។ នាយកសណ្ឋាគារឆ្ងល់ក៏សួរ៖ «ខ្ញុំបានគេងជាមួយនាងពីអង្កាលណាមកហើយ?» ភ្លៀវស្រីស្អាតនោះក៏តមវិញថា៖ «ខ្ញុំក៏មានផ្តល់សេវានឹងជូនលោកដែរ តែមកពីលោកមិនប្រើ អញ្ចឹងវាជារឿងរបស់លោកទេ!»៕