ពីរនាក់​ប្តី​ប្រពន្ធ​ដើរ​SHOPPING

នៅ​ថ្ងៃ​ចុង​សប្តាហ៍ មាន​គូរស្វាមី​ភរិយា​មួយគូដើរ​SHOPPING ហើយ​ពួក​គាត់​ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​ហាង​លក់​សំភារៈ​ផ្ទះ​បាយ​មួយ​កន្លែង ប្រពន្ធ​ឃើញ​ចាន​មួយ​ឈុត​យ៉ាង​ប្រណិត និង​ស្អាត​ខ្លាំង​ណាស់ គាត់​ក៏​ចាប់​អារម្មណ៍​ចង់​ទិញ។ ក៏​ប៉ុន្តៃ​ចាន​មួយ​ឈុត​នោះ​មាន​តម្លៃ​ថ្លៃ​ណាស់ ស្វាមី​របស់​គាត់​មិន​ព្រម​ឲ្យ​ទិញទេ ពីរ​ប្តី​ប្រពន្ធគាត់​ឈរ​និយាយ​គ្នា​យ៉ាង​យូរ​ចំពោះ​ការ​ទិញ​នេះ នៅ​ពេល​នោះ​ស្រាប់​គែ​អ្នក​លក់​ដើរ​មក​ដល់​ រួច​ខ្សឹប​ដាក់​​ត្រជៀក​បុរស​ដែល​ជា​ស្វាមី​នោះ ភ្លាមៗនោះ គាត់​ក៏​ដក​លុយ​ទិញ​ចាន​មួយ​ឈុត​ដែល​ថ្លៃ​ និង​គាត់​មិន​ចង់​ឲ្យ​ប្រពន្ធទិញ​នោះ​តែ​ម្តង។ តើ​យើង​ដឹង​ថា​អ្នក​លក់​នោះ​បាន​ខ្សឹប​ដាក់​ត្រជៀក​បុរស​នោះ​អ្វី​ខ្លះ​ទៅ បាន​ជាគាត់​ផ្លាស់​ប្តូរ​ឥរិយាបទ​ភ្លាម​ៗ​តែ​ម្តង​ដូច្នេះ? ហេសហេសហេស… តាម​ពិត​ទៅ​គាត់​បាន​ខ្សឹប​ប្រាប់​បុរស​នោះ​ថា «បើ​បង​ទិញ​ចាន​មួយ​ឈុត​ដ៏​ប្រណិត​នេះ​ជូន​ប្រពន្ធ គាត់​នឹង​មិន​ដាច់​ចិត្ត​ឲ្យ​បង​លា​ចាន​ទែ ព្រោះ​ថា​គាត់​ពេញ​ចិត្ត​ចាន​ទាំំង​នេះ​ណាស់ គាត់​ពិត​ជា​លាង​ចាន​ដោយ​ខ្លួន​គាត់​ផ្ទាល់​មិន​ខាន ជឿ​ខ្ញុំ​ទៅ​មិន​ចេះ​ខុស​ទេ​» ៕ (hahaha…)

Leave a comment