សំបូរ គឺជាកូនទាហានទើបនឹងចូលថ្មី គាត់រៀនពូកែគ្រប់ជំនាញទាំងអស់ក្នុងពេលហ្វឹកហាត់ ប៉ុន្តែគឺលើកលែងតែជំនាញបាញ់កាំភ្លើងផ្ទាំងស៊ីបប៉ុណ្ណោះខ្សោយជាងគេ។ នៅថ្ងៃមួយកូនទាហានទាំងអស់បានមកទីលាន ហាត់បាញ់កាំភ្លើងលើផ្ទាំងស៊ីបជាមួយនិងមេទាហាន។ ក្រុមកូនទាហានទាំងអស់បានហាត់បាញ់ និងបាញ់បានល្អគ្រប់ៗគ្នាអស់ហើយ គឺដោយឡែកនៅតែសំបូរតែម្នាក់ឯងប៉ុណ្ណោះ បាញមិនបានល្អទាល់តែសោះ។ មេទាហានឃើញហើយ ក៏និយាយថា៖ «ឯងគ្មានសង្ឃឹមសោះ យើងខកបំណង់ចំពោះឯងខ្លាំងណាស់ ឯងដើរទៅខាងក្រោយហើយបាញ់សម្លាប់ខ្លួនឯងទៅវាប្រសើរជាជាង!» ។ សំបូរក៏បានដើរទៅខាងក្រោយមួយភ្លេត ហើយគេគ្រប់គ្នាក៏លឺសូរសម្លេងកាំភ្លើងលឺឡើង ស្មានតែសំបូរបាញ់សម្លាប់ខ្លួនទៅហើយ ស្រាប់តែ គេលឺសំបូរស្រែកខ្លាំងៗថា៖ «សុំទោសផងលោកនាយ លើកនេះខ្ញុំបាញ់ខុសទៀតហើយ…» ។