លោកលីដើរតាមផ្លូវបានជួបនិងមិត្តរបស់គាត់ម្នាក់ ដែលខានជួបគ្នាយូរណាស់មកហើយ។ គាត់ក៏ហៅខ្ចីលុយពីមិត្តគាត់ម្នាក់នោះ ៥ ដុល្លារ។ មួយសប្តាហ៍ក្រោយមកពួកគាត់ក៏បានជួបគ្នាម្តងទៀត ហើយលោកលីក៏បាននិយាយទៅ កាន់មិត្តរបស់គាត់ថា សប្តាហ៍មុនឯងឲ្យអញខ្ចី៥ដុល្លារ ឥឡូវឲ្យ៥ដុល្លារទៀតមកបង្គ្រប់១០ដុល្លារតែម្តង គាត់ក៏ឲ្យលោកលីខ្ចីទៀត។
បីថ្ងៃបន្ទាប់ពួកគាត់ទាំងពីរនាក់ក៏បានជួបគ្នាម្តងទៀត ហើយលោកលីក៏បានសួររកខ្ចីលុយគាត់១០ដុល្លារបន្ថែមទៀត ដើម្បីបង្រ្គប់២០ដុល្លារ មិត្តរបស់គាត់ក៏ឲ្យគាត់ខ្ចីទៀត។
ពីរសប្តាហ៍ក្រោយមកទៀត ពួកគាត់ក៏បានជួបគ្នាទៀត លោកលីក៏និយាយទៅកាន់មិត្តរបស់គាត់ទៀតថា ថ្ងៃមុនអញជំពាក់ឯង២០ដុល្លារ ឲ្យអញខ្ចីថែម៣០ដុល្លារទៀតមក ឲ្យគ្រប់៥០ដុល្លារតែម្តងទៅណា៎ អាសម្លាញ់! គាត់ពីរបីនាទី ដោយមិនអាចបដិសេធបានគាត់ក៏សម្រេចចិត្តឲ្យលោកលីខ្ចីថែមទៀតទៅ។
មួយខែក្រោយមកទៀត គាត់ទាំងពីរក៏បានជួបគ្នាទៀត «អេ! អាសម្លាញ់អាប់! ឯងធ្លាប់ឲ្យអញខ្ចីលុយពីថ្ងៃមុននោះ….» បុរសម្នាក់នោះក៏ឆ្លើយតបទៅវិញថា៖ «ឲ្យខ្ញុំសុំទោសផងលោក យើងទាំងពីរនាក់ដូចជាមិនដែលធ្លាប់ស្គាល់គ្នាពីរមុនមកទេណា៎ ហើយខ្ញុំក៏មិនដែលធ្លាប់ឲ្យលោកខ្ចីលុយពីមុនមកដែរ…» ។
(លោកលីគិតថាចង់សងលុយមិត្តរបស់គាត់វិញ ក៏ប៉ុន្តែ….)