តេ​មិន​ជួប​មិន​យក​លុយ

មី​ង​ស្រស់​ជា​អ្នក​ស្រុក​នៅ​តាម​ទី​ជន​បទ​ម្នាក់ គាត់​មាន​កូន​ស្រី​ទៅ​ធ្វើ​ការ​នៅ​ឯ​ទី​ក្រុង ។ មាន​ថ្ងៃ​មួយ​នោះ​ មីង​ស្រស់​គាត់​នឹក​កូន​ស្រី​របស់​គាត់​ខ្លាំង​ពេក ក៏​ទៅ​ឯ​ផ្សារ​រក​មើល​កន្លែង ដែល​អាច​ប្រើ​ទូរស័ព្ទ​ដើម្បី​ទាក់​ទង​ទៅ​និយាយ​លេង​ជា​មួយ​និង​កូន​ស្រី​គាត់​បាន។ គាត់​ក៏​បាន​មក​ដល់​កន្លែង​ទូរ​ស័ព្ទ​សាធារណៈ​មួយ​នៅ​ជិត​ផ្សារ …

មីង​ស្រស់៖ តើ​អ្នក​គិត​លុយ​យ៉ាង​ម៉េច​ដែរ? ខ្ញុំ​ចង់​តេ​ទូរស័ព្ទ​ទៅ​លេង​កូន​ស្រី​របស់​ខ្ញុំ​ដែល​ទៅ​ធ្វើ​ការ​នៅ​ឯទី​ក្រុង​នោះ!

ម្នាស់​ទូរស័ព្ទ៖ មីង​តេ​ទៅ​ បើ​តេ​មិន​ជួប​កូន​មីង​ទេ (តេមិន​ចូល) ខ្ញុំ​មិន​យក​លុយ​ទេ​ណា​មីង! មីង​ហៅ​លេខ​មក​ចាំ​ខ្ញុំ​ចុច​ឲ្យ!

មីង​ស្រស់៖ សូន្យ​ដប់​ពីរ ពីរ​ម្តង​ពីរ ពីរ​ៗដង​បួន (០១២​ ២១២ ២២៤)…

ម្នាស់​ទូរស័ព្ទ៖ ណែមីង​ចូល​ហើយ តិច​ទៀត​គេ​លើក​និយាយ​ហើយ​ មីង​ចាំ​ស្តាំ​ហើយ​និយាយ​ជា​មួយ​កូន​ស្រី​មីង​ទៅ​ណា!

មីង​ស្រស់៖ ចាស់! អាឡូ​ កូន​ស្រី! (មីង​ស្រស់​មិន​បាន​ជួប​កូន​ស្រី​ទេ បែរ​ជា​និយាយ​ជា​មួយ​និង​មិត្ត​ប្រុស​របស់​កូន​ស្រី​គាត់​ទៅ​វិញ ហើយ​និយាយ​គ្នា​យ៉ាង​យូរ​អស់​ជាង​កន្លះ​ម៉ោង​ទៅ​ទៀត…) …​។

ម្នាស់​ទូរស័ព្ទ៖ មីង​អស់​កន្លះ​ម៉ោង​ជាង​ហើយ (យក​ម៉ាស៊ីន​គិត​លេខ​មក​គិត​លុយ) …​ មីង​ទាំង​អស់​អស់​១២០០០​រៀល!

មីង​ស្រស់៖ ហាស់?! អី​គិត​លុយ​ដែរ? ក្រែង​ថា​ទាល់​តែ​បាន​ជួប​កូនស្រី​ខ្ញុំ​បាន​យក​លុយ​អី? ខ្ញុំ​និយាយ​ជា​មួយ​និង​សង្សារ​វា​ហ្នឹង?

Leave a comment