ទម្លាប់

មានស្មម​ម្នាក់បានសុំលុយបុរសម្នាក់ បុរស​នោះ​ក៏​ឲ្យ​ស្មម​នោះ​១០០០​រៀល ថ្ងៃបន្ទាប់ស្មុំនោះក៏បានមកសុំគាត់ទៀតគាត់ក៏ឲ្យ១០០០រៀលទៀត ដោយស្មុំនោះបានសុំលុយគាត់យ៉ាងនេះ​ជា​រៀង​រាល់ថ្ងៃ​អស់​រយៈ​ពេល​២​ឆ្នាំ ស្រាប់តែរហូត​ដល់ថ្ងៃមួយ ស្មមនោះមកសុំលុយគាត់ ប៉ុន្តែបុរស​នោះ​ឲ្យ​ស្មមនោះ​តែ​៥០០​រៀល​ប៉ុណ្ណោះ ស្មមក៏សួរទៅកាន់បុរសនោះថា ហេតុអ្វីក៏​ឥឡូវ​ឲ្យ​តែ​៥០០រៀលចឹង បុរសនោះក៏តបថា គាត់បានរៀបការហើយ ដូច្នេះ​គាត់ត្រូវសន្សំលុយ។ ស្មមនោះខឹងខ្លាំងណាស់ក៏ទះបុរសនោះ១ដៃ ហើយ​និយាយ​ថា៖ «អាចោរម៉ារ៉ាយហ៊ានយកលុយអញទៅចិញ្ចឹមប្រពន្ធផងហ្អែស!»…

Leave a comment