ការរៀនចេះដាក់ខ្លួន ទទួលយកគំនិត និងរៀនសូត្រពីអ្នកដទៃ គឺជាផ្នត់គំនិត ដែលយើងគួរគិតពិចារណាឡើងវិញ «មិនព្រមខំរៀនសូត្រពីគេ ចេះតែគិតថាខ្លួនត្រូវជានិច្ច ហើយមិនចេះរក្សាចិត្តគំនិតដោយចាប់ផ្តើមពីសូន្យទៅសោះ»។
៣មិន និង៣ត្រូវ ដើម្បីគ្រប់គ្រងឥទ្ធិពលមិនល្អពីអារម្មណ៍ ។ តើអ្នកជាបុគ្គល ដែលតែងតែទទួលឥទ្ធិពលពីអារម្មណ៍របស់អ្នកមែនទេ? មិនថាល្អ ឬមិនល្អីក្ដី ការឆាប់ទទួលឥទ្ធិពលពីអារម្មណ៍អាចផ្ដល់ផលអវិជ្ជមាន ឬផលប៉ះពាល់ដល់ការឈានទៅរកភាពជោគជ័យក្នុងជីវិត។
ដូចដែលខ្ញុំបានលើកឡើងរួចមកហើយ ក្នុងអត្ថបទមុន «ទម្លាប់ដ៏ធម្មតាទាំង៧ បង្កើតអឆ្ឆរិយភាពនៃការលត់ដំខ្លួន» ប៉ុន្ដែ អាចនឹងមានអ្នកដែលគាត់ធ្វើពុំបាន ឬមិនចេះលត់ដំខ្លួន ដូចនេះ យើងមកនិយាយពីដើមចងមួយចំនួននៃបញ្ហានេះម្ដង។
អាចមានមនុស្សជាច្រើនធ្វើការងារ ឬរឿងអ្វីមួយមានចិត្តតក់ក្រហល់ ទើបចាប់ផ្តើមមិនទាន់បានប៉ុន្មានផង ក៏ប្រញ៉ាប់ចង់បានលទ្ធផលតបស្នងទៅហើយ។ វាដូចជាយើងរៀនលេងភ្លេង រៀនភាសា ឬក៏រៀនអ្វីមួយក៏ដោយ ទើបតែចាប់ផ្តើមសោះក៏មានអារម្មណ៍ថាលំបាករៀនគិតថាខ្លួនរៀនមិនចេះ ក៏ឈប់រៀនបោះបង់វាចោលហើយទៅរករៀនអ្វីផ្សេងទៅវិញ។