Shopping Cart 0 items - $0.00 0

អំពីយើងខ្ញុំ

​សួស្តីប្រិយមិត្តអ្នកអានជាទីមេត្រី! គេហទំព័រ «មេឃដីស្នេហា» សូម​ស្វាគមន៍ចំពោះការចូលមកអាន របស់ប្រិយមិត្តទាំងអស់គ្នា។ គេហ​ទំព័រ​យើងខ្ញុំនឹងនាំមកនូវរឿងប្រលោមលោក ស្នេហាផ្អែមល្ហែម​កំសត់​​ព្រាត់​ប្រាស់ កំរងរឿងកំប្លែងៗធ្វើឲ្យប្រិយមិត្តរីករាយ ព្រម​ទំាង​ចំណេះ​ដឹង​ផ្សេង​ៗ​ជាច្រើនទៀត ហើយរាល់អត្ថបទ​គឺ​សុទ្ធ​តែ​បង្កប់​នូវ​អត្ថន័យ និង​អត្ថរស​ល្អៗ ពិសេសៗដល់មិត្តអ្នកអានសំរាប់​ទុក​ពិចារណា និង​ជា​បទ​ពិសោធន៍​សំរាប់ជីវិត។

គេហទំព័រ «មេឃដីស្នេហា» យើងខ្ញុំមិនត្រឹមមាន​អត្ថបទរឿងល្អៗ​សំរាប់​ជា​ចំនី​អារម្មណ៍​ដល់​ប្រិយមិត្ត​ទាំងអស់​ប៉ុណ្ណោះទេ ថែមទំាងផ្តល់ឱកាសដល់ប្រិយមិត្តអ្នកអានទំាងអស់ចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធន៍ និង​អាចចូលរួមផ្ញើ​អត្ថបទ​រឿង​ស្នេហា រឿងនិទាន និងរឿងកំប្លែងដែលប្រិយមិត្តបាននិពន្ធមកកាន់គេហទំព័រយើងខ្ញុំ។ ប្រិយមិត្តនឹងទទួល​បានប្រាក់លើកទឹកចិត្ត និងសិទ្ឋិដាក់​ឈ្មោះនៅ​ក្នុងអត្ថបទ​និពន្ឋ​របស់ខ្លួនដែលបាន​ផ្ញើ​មក​ជា​រៀង​រាល់​ខែ។

ជាចុងក្រោយសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអាច ដែលបាន​តាម​ដាន​អាន​អត្ថបទ​រឿង​ក្នុង​គេហ​ទំព័រ​យើងខ្ញុំ ហើយ​យើងខ្ញុំសង្ឃឹមថា គេហទំព័រ «មេឃដីស្នេហា» នេះ ពិត​ជា​នឹង​អាច​រំលែក​នូវ​សេចក្តីសុខ និងក្តីទុក្ខ​របស់​អ្នក​ទាំង​គ្នា​បាន​មួយ​។ សូមអរគុណ!

ទីនេះគឺជា មេឃដីស្នេហា របស់យើងទាំងអស់គ្នា

ស្នេហាផ្អែមល្ហែម និងសុភមង្គលគឺ ចាប់ផ្ដើមចេញពីទីនេះ!